ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើម្ចាស់សង្វៀនជល់មាន់ នៅចំណុច អូតូច មានអំណាចធំជាង លោក ហោ វណ្ណា អធិការក្រុងកំពត មែនទេ? ទើបអាចបើកដំណើរការវិញបានយ៉ាងរលូន.!!!
Sun,10 April 2022 (Time 07:49 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 609នាក់)


ខេត្តកំពត៖ បើយោងប្រភពព័ត៌មានបានរាយការណ៍មកថា៖ ទីតាំងជល់មាន់និងអាប៉ោង ដុះស្លែរ មួយកន្លែង នៅចំណុចអូរតូច ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កំពុងបើកដំណើរការ អោយក្រុមអ្នកញៀនលេងល្បែងស៊ីសង ចូលទៅលេង យ៉ាងពពាក់ពពូន ដោយមិនខ្លាច លោក ហោ វណ្ណា អធិការក្រុងកំពត បន្តិចសោះ! តើលោកអធិការ បានដឹងហើយឬនៅ រឺក៏លោកបានដឹងហើយ មិនហ៊ានបង្ក្រាប ព្រោះខ្លាចអំណាចម្ចាស់ទីតាំង ធំជាងលោក?។ ប្រជាពលរដ្ឋជាច្រើនសំណូមពរ ទៅដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត សូមចាត់មន្ត្រីជំនាញក្រោមឱវាទខេត្ត ចុះពិនិត្យស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្ក្រាបផងទាន! ព្រោះម្ចាស់ទីតាំងជល់មាន់ខាងលើ មានខ្នងបង្អែកធំជាង លោក ហោ វណ្ណា អធិការក្រុងកំពត ទៅទៀត! នេះបើយោងតាមប្រភពនៃព័ត៌មាន។ បើយោងប្រភពត្អូញត្អែរពីប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា៖ ទីណាអោយតែមានល្បែងស៉ីសង នៅក្នុងភូមិឃុំស្រុកនោះ គឺតែងតែមានការ ឆបោក លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិអ្នកដទៃ និងកើតមានអំពើហឹង្សាក្នុងគ្រួសារជាក់ជាមិនខាន បង្កអោយសង្គមគ្រួសារមួយគ្មានភាពកក់ក្តៅ ជៀសឥទ្ធិពល ដល់ប្រពន្ធកូន មិនតែប៉ុណ្ណោះ អាចនិងបែកបាក់គ្រួសារ ក៏ដោយសារតែ បំភ្លេចល្បែងទាំងនេះមិនបាន។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំ ធ្វើការចុះផ្សាយទៅនេះ ក្នុងនាមជាព្រាប នាំសារ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានជ្រាប និងមានចំណាត់ការ បង្ការ ទប់ស្កាត់ និងបង្រ្កាប ទាន់ពេលវេលាតែប៉ុណ្ណោះ! មិនបាន បង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គលណាម្នាក់ អោយរើសអើងឡើយ ហើយបើសាម៉ីខ្លួន ដែលជាប់ពាក់ព័ន្ធ គិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាព សុក្រឹត និងមិនយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រងចាំស្រាយបំភ្លឺឡើងវិញ រៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖ ☎️:Tell.092190098 ☎️:Tell.0886606773,,,សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2047 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7359 នាក់
ខែនេះ :
23197 នាក់
3 ខែនេះ :
77816 នាក់
សរុប :
1661743 នាក់