ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងជាអធិបតី ក្នុង​ពិធីពូន​ភ្នំខ្សាច់ចំនួ​ន២៥៦៥ភ្នំ នៅវត្តពោធិ៍ប្រាំពាន់ដើម ខេត្តព្រះវិហារ ដើម្បីសុំសេចក្តីសុខចម្រើនដល់ប្រជានុរាស្ត្រខ្មែរ
Mon,11 April 2022 (Time 06:54 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 475នាក់)


ខេត្តព្រះវិហារ៖ កាលពី​ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ អ្នក​អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន អមដំណើរដោយ ឯកឧត្តមបណ្ឌិត តាន់​ វណ្ណនី យាងជាអធិបតី ក្នុង​ពិធីពូន​ភ្នំខ្សាច់ ចំនួ​ន ២៥៦៥ ភ្នំ" ​ដើម្បីរំលឹ​កដល់ពុទ្ធស័​ករាជ និង បួង​សួងសុំ​សេចក្តីសុខដល់ប្រជានុរាស្ត្រខ្មែរ នា​រដូវចូលឆ្នាំថ្មី ប្រពៃណីជាតិ​ ខាងមុខនេះ។ ពីធីពូនភ្នំខ្សាច់នេះផងដែរ បាន​ប្រប្រារព្ធឡើងកនៅកក្នុងវត្តពោធិ៍បញ្ចសហស្សារាម {ហៅ​វត្ត​ពោធិ៍ប្រាំពាន់ដើម} ស្ថិតក្នុងតំបន់អូរដូនស្ងួន ឃុំគូ​លែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដឹ​កនាំ​ដោយ ព្រះសីមានុចា​រីវិមុត្តិ សៀន គុណ​លាភ ព្រះបាឡាត់គណ​ ខេត្តព្រះ​វិហារ។​ ក្នុងឱកាសនោះ អ្នកអង្គម្ចាស់​ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមន​ស្សរីករាយ​យ៉ាងក្រៃលែង ចំពោះវត្តមាន ព្រះសង្ឃ លោក​អាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រ​ជាពុទ្ធប​រិស័ទដែលបានរួម​សាមគ្គីគ្នា ធ្វើបុណ្យពូន​ភ្នំខ្សាច់ និងបួងសួងសុំសេចក្តី​សុខសេចក្តី​ចម្រើនរុង​រឿង​ដល់​នគរភពផែ​នដែនកម្ពុជា និងប្រជា​នុរាស្រ្តខ្មែរគ្រប់ៗគ្នា។ ម្យ៉ាងវិញ​ទៀតខែមា​ន់សន់រដូវម​ហាសង្រ្កានឆ្នាំ​ចាស់ផ្លាស់ចូលឆ្នាំ​ថ្មីតាមប្រពៃណីខ្មែរ​យើងតែងតែ​ជួបជុំធ្វើបុណ្យ​ឧទិ្ទសកុសល​ ជូនដ​ល់បុព្វការីជន និងបួង​សួងសុំ​សុខសួស្តីសិរីប្រសើ ដល់ញាតិមិត្ត និងបងប្អូនខេមរៈជន​ខ្មែរ សូម​មាន​ការស្រឡាញ់រាប់អានសាមគ្គីគ្នា និងភាតរភាពតទៅ។ តាងនាម​ជាអធិបតី នៃពិធី ពូនភ្នំខ្សាច់ បួងសួងសុំសេចក្តីសុខ និងរាប់បាត្រដ​ល់ព្រះសង្ឃ​នៅវត្តពោធិ៍​ប្រាំពាន់ដើម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមឧទ្ទិស ម​ហាបុណ្យកុសល​ថ្វាយ​ចំពោះព្រះ​រាជវិ​ញ្ញា​ណក្ខន្ធ អតីតព្រះមហា​ក្សត្រ ព្រះ​មហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស គ្រប់ព្រះអង្គ ជាពិសេ​ស សូមថ្វាយ​មហាព្រះរាជកុសល ថ្វាយព្រះករុណា​ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរៈ​ក្សត្រ ព្រះវររាជបិ​តាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរម រតនកោដ្ឋ សូមព្រះរាជ​វិញ្ញាណក្ខ័ន្ធ ព្រះអង្គ បានយាងទៅកាន់ស្ថានសួគ៌ សោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ថ្លែងក្នុងពិធីបុណ្យ ពូនភ្នំខ្សាច់​ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានបីតិសោមនស្សរី​ករាយជាពន់ពេក​ ចំពោះការ​ទទួល​បដិសណ្ឋារកិច្ច ប្រកបដោយស្នាមញ​ញឹមរួបរួមសាមគ្គីគ្នា​បំពេញបុណ្យ​កុសល​ជូនដល់​បុព្វបុរសខ្មែរគ្រប់ជំនាន់ និងសូម​លើកហត្ថាប្រណម្យបួងសួងដល់គុណ​បុណ្យព្រះរតនត្រៃ​ គុណកែវទាំង​បី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិ​ទ្ធិទាំងឡាយក្នុងលោ​ក ទេវតាថែរក្សាព្រះមហានគរ សូម​អោយប្រជានុរាស្ត្រគ្រប់​រូប សមប្រ​កបតែ នឹ​ង សេ​ចក្តី​សុខ សេចក្តី​ចម្រើនរុងរឿង រួច​ចាកផុតពីរោ​គាព្យាធិ ឬអន្តរាយផ្សេងៗ ដោយអានុភាព​នៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះ​នាម (កិរិណី​ទេវី) សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើ​គ្រប់​ប្រការ កើត​មានដល់បងប្អូនប្រជានុរាស្ត្រខ្មែរ​គ្រប់ស្រទាប់វណ្ណ: រកទទួលទាន​មានបានគ្រប់​ក្រុមគ្រួសារ។ សូមបញ្ជាក់ផងដែរថា ព្រះសីមានុចារីវិមុត្តិ សៀន គុណលាភ ព្រះបាឡាត់ គណ: ខេត្តព្រះវិហារ ព្រះ​អង្គជា​ស្ថាបនិកដឹកនាំបង្កើត និងកសាង​វត្តពោធិ៍ប្រាំ​ពាន់ដើម រីកដុះ​ដាល សមិទ្ធិផល​ជាច្រើន ជាពិសេ​សព្រះអង្គកំពុងកសាង សាលាបឋមសិក្សា មួយខ្នងមាន៦ប​ន្ទាប់ ចំណាយ​ថវិការប្រមាណ ៨៧​០០​០ ដុល្លារ​ សហរដ្ឋអាមេរិក" ដើម្បីជួយសម្រួលដល់កា​រសិក្សារបស់កុមារា កុមារីនៅក្នុងតំបន់នោះផងដែរ។ ជាទីបញ្ចប់​: អ្នកអង្គម្ចា​ស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើ ដល់បង​ប្អូនប្រជានុរា​ស្ត្រខ្មែរទាំង​អស់ សូមមា​នសាមគ្គីភាព ភាតរភាព ចេះ​ជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែ​រក្សាការពារ កេរតំណែល បុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះ អោយបានរុងរឿង ឋិតឋេរចេរកាល​ជានិច្ចនិរន្តរ៍តរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2039 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7351 នាក់
ខែនេះ :
23189 នាក់
3 ខែនេះ :
77808 នាក់
សរុប :
1661735 នាក់