ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខេត្តព្រះវិហារ នៅតែរក្សាភាពល្បីល្បាញ ខាងបណ្តោយអោយក្រុមឈ្មួញកាប់និងដឹកឈើ បានដោយស្វ័យប្រវត្តិ សង្ស័យយកលុយជាធំហើយ ទើបគ្មាន.???
Thu,28 April 2022 (Time 11:50 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 466នាក់)


ខេត្តព្រះវិហារ៖ ជាក់ស្តែងរថយន្តសាំយ៉ុង ដឹកឈើរបស់មេឈ្មួញជើងខ្លាំងប្រចាំ ស្រុកជយ័សែន នឹងស្រុករវៀង ខេត្តព្រះវិហារ ដែលគេស្គាល់ថា ឈ្មោះ (ខ្លា) ជាឈ្មួញដឹកឈើយ៉ាងសកម្ម បានបើករថយន្តបុកនឹងកៀររថយន្តម៉ាក កូរ៉ូឡា របស់អ្នកសារព័ត៌មាន ប៉ើងធ្លាក់ប្រឡាយ តែសំណាងល្អមិនបង្ករអោយមានអ្នកណាម្នាក់រងរបួសឡើយ រីឯរថយន្តរងការខូចខាច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥ នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំនុច ភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ បើយោងតាមការបញ្ជាក់របស់ លោក សុី វុទ្ឋា ជាអ្នកសាព័ត៌មាន មរកត បានអោយដឹងថា នៅវេលាម៉ោង ១០នឹង១៥នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅតាមដងផ្លូវជាតិលេខ ៦២ ពីភ្នំដែក ទៅខេត្តកំពង់ធំ មានរថយន្តដឹកឈើ ម៉ាកសាំយ៉ុង ដឹកឈើពេញ ពាក់ស្លាកលេខ (ភ្នំពេញ2k-2467) បើកបរដោយមេឈ្មួញឈ្មោះ(ខ្លា) មកដល់ចំនុចខាងលើ លោក សុី វុទ្ឋា បានបើករថយន្តរបស់ខ្លួនម៉ាកកូរ៉ូឡា តាមពីក្រោយដើម្បីផ្តិតយករូបភាព នឹងចង់ដឹងថា រថយន្តដឹកឈើនោះជារបស់មេឈ្មួញរូបណា ហេតុអ្វី?ទើបជំនាញមិនបង្ក្រាប។ ខណៈលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ.លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ.លោក ស៊ុំ ស៊ីវធ្ថា ហៅ(តាវែនតា) ដែលជានាយផ្នែករដ្ឋបាលព្រៃឈើ ស្រុករវៀង ដាក់កុងត្រូលនៅមុខសហការទាំងយប់ទាំងថ្ងៃ ២៤ ម៉ោង លើ ២៤ម៉ោង។ នៅក្នុងហេតុការណ៍នេះដែរលោក សុី វុទ្ឋា បន្តអោយដឹងថា លោកក៏បានបន្ថែមល្បឿនរថយន្ត មកទន្ទឹមនឹងរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ (ខ្លា) ក៏បានកៀររថយន្តអ្នកសារព័ត៌មាន បណ្តាលអោយខូចខាតផ្នែកខាងស្តាំយ៉ាងដំណំ ចំណែករថយន្ដដឹកឈើ បានរេចង្កូតធ្លាក់ប្រឡាយទៅមុខលែងរួច។ បើតាមប្រភពមួយទៀតបានបញ្ជាក់ថា មេឈ្មួញឈ្មោះ(ខ្លា)ដឹកឈើចេញពី ស្រុកជយ័សែន នឹង ស្រុករវៀង យកទៅលក់នៅឯខេត្តកំពង់ធំ បានដោយសេរី ដោយមិនមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ ព្រោះមានលោកផ្កាយ១ម្នាក់ ចាំកាងពីក្រោយបទល្មើសក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ហើយមហាជនមានការហួសចិត្តនិងលោកផ្កាយ១ម្នាក់នោះដែរ! ដែលខ្លួនជាសមត្ថកិច្ច មិនចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ បែកជាទៅកាងនៅពីក្រោយ អោយក្រុមមេឈ្មួញទៅវិញ។ មហាជនគ្រប់មជ្ឈដ្ឋាន សូមសំណូមពរទៅដល់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងជាគណៈបញ្ជាការឯកភាពខេត្ត ទទួលបន្ទុកបង្រ្កាបធនធានធម្មជាតិ សូមឯកឧត្តម មេត្តាជួយអន្តរាគមន៍ចំពោះករណីនេះផងទាន ។ ចំណែកករណីខាងលើ ក្រោយពេលកើតហេតុ បច្ចុប្បន្ន សមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង នគរបាលប៉ុស្តិ៍ នឹងកម្លាំងអាវុធហត្ថស្រុករវៀង បានចុះធ្វើអន្តរាគមន៍ អូសរថយន្តទាំង២ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ឃុំរមណី ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
667 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5575 នាក់
ខែនេះ :
18796 នាក់
3 ខែនេះ :
70694 នាក់
សរុប :
1558863 នាក់