ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកបក្ស ចំនួន១០០០នាក់ អញ្ជើញមកពីឃុំអំពិល ស្រុកកំពង់សៀម
Sat,30 April 2022 (Time 10:39 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 475នាក់)


ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សចំនួន ១ ០០០នាក់ អញ្ជើញមកពីឃុំអំពិល ស្រុកកំពង់ សៀម។ ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំ លោអភិបាលរងស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនជាប្រជាពលរដ្ឋ។ ជាបឋម លោក រ័ត្ន គឹមហៃ ប្រធានគណកម្មការគណបក្សឃុំ និងជាមេឃុំអំពិលបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីសមិទ្ធផលសំខាន់ៗដែលឃុំសម្រេចបានរួមមានការងារអភិវឌ្ឍ មូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សកម្មភាពចូលអនុវត្តវិធានការការ ពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ការងារបង្កបង្កើនផល សកម្មភាពចូលរួមអបអរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមក។ល។ ដោយឡែក ការងារត្រៀមលក្ខណ:សម្បត្តិគ្រប់ បែបយ៉ាងដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ ក៏ឃុំអំពិលទាំងមូលបានត្រៀមរួចរាល់ ហើយសង្ឃឹមថាឃុំអំពិលនឹងទទួលបានជោគជ័យ។ មានមតិសំណេះសំណាលជាមួយបងប្អូនសមាជិកបក្ស ឯកឧត្តមប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនដែលមានវត្តមាននាពេលនេះ ហើយសម្តេចបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ មិនតែប៉ុណ្ណោះ សម្តេចតេជោបានថ្លែងអំណរគុណជូនចំពោះសមាជិកបក្សទាំងអស់ ដែលបានខិតខំបំពេញការងារទាំងការងារស្នូលដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការ ងារគណ:បក្ស ដែលបានបង្កបរិយាកាសអំណោយផលដល់គ្រប់សកម្មភាពរបស់គណ:បក្សទាំង អស់ដែលនឹងត្រៀមខ្លួមចូលរួមធ្វើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខបានយ៉ាងល្អប្រសើរ។ ភ្ជាប់នឹងសមិទ្ធផលដែល ឃុំអំពិលសម្រេចបានទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងជាពិសេសការត្រៀមលក្ខណ: សម្បត្តិដើម្បីចូលរួមប្រកួតប្រជែងធ្វើការបោះឆ្នោតឲ្យទទួលបានប្រៀបឈ្នះ និងសម្រេចបានជោគជ័យតាមការរំពឹងទុក ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះឆន្ទ:ពុះពារ និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំអំពិល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុកដាក់ពីបញ្ហា ជីវភាព សេចក្តីត្រូវ ការ រួមសុខ រួមទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាពិសេស យកចិត្តទុកដាក់អនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា មន្រ្តីត្រូវចុះមូលដ្ឋានអោយបានជាប់ជាប្រចាំ ដើម្បីប្រមូលយកនូវរាល់បញ្ហា និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន រួចធ្វើការដោះស្រាយជូនអោយបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាស នៃការជួបជុំនេះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជម្រាបជូនអង្គពិធីផងដែរ អំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ សកម្មភាពស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី និងជាពិសេសគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍប្រទេសជាតិ អោយមាន សុខសន្តិភាព និងការរីកចម្រើន ដែលយើងមាននាពេលបច្ចុប្បន្ន។ យើង មានសន្តិភាព សន្តិភាពបានគ្របបណ្តប់ពេញផ្ទៃប្រទេស សន្តិភាពបានបង្កលក្ខណ:ងាយស្រួលជូនបងប្អូនក្នុងការកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ច រស់នៅជួបជុំគ្រួសារ ទទួលបានសិទ្ធិ សេរីភាពពេញលេញ។ល។ ដូច្នេះ ក្នុងនាមប្រជា ពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាង និងការពារសន្តិភាព ដែលមិនអាចកាត់ថ្លៃបាននេះ។ ជាការតបស្នងនូវគុណូបការដ៏ថ្លៃថ្លានេះ ឯកឧត្តមប្រធានក្រុមការងារបានស្នើសុំអោយសមាជិកក្រុមការងារ បងប្អូន និងអាជ្ញាធរមូលដ្ឋាន ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវទាំងការងារអភិវឌ្ឍសង្គម និងដឹងសុខទុក្ខប្រជាជន ដើម្បីរក្សាបានភាពឈ្នះឈ្នះទាំងអស់គ្នា ជាពិសេស សូមបងប្អូនទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខ គឺទៅបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តទទួលបានការអភិវឌ្ឍ និងសុខសន្តិភាព សម្រាប់កូនចៅយើង និង ប្រទេសជាតិយើង៕ ដោយ: លោក សេង រ័ត្ន និពន្ធនាយករង

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1917 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7229 នាក់
ខែនេះ :
23067 នាក់
3 ខែនេះ :
77686 នាក់
សរុប :
1661613 នាក់