ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ស៊ត់ ពេក ប្រធានសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ បានបំភ្លឺថា មិនបានលក់ដីអោយក្រុមឈ្មួញម្នាក់ណាឡើយ តែក្រុមខិលខូចនៅតែបន្តលួចកាប់ទន្ទ្រានយកដីរាប់រាយហិកតាបានជាបន្តបន្ទាប់ ខ្ញុំទុបស្កាត់មិនជាប់ទេ.!!!
Mon,04 April 2022 (Time 10:09 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 469នាក់)


ខេត្តឧត្ដរមានជ័យ៖ បើយោងបទសម្ភាសន៍ ពីក្រុមដែលចូលទៅកាប់ទន្ទ្រានដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ បានឆ្លើយថា៖ លោក ស៊ត់ ពេក ប្រធានសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិរំចេកនិងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង រួមនិងលោក អ៊ាង.លោក ផៃ ជាអ្នកលក់ដីព្រៃសហគមន៍ អស់រាប់រយហិកតា ក្នុងមួយហិកតា(១៥០០ ដុល្លារ) ឈ្មោះអ្នកទិញរួមមាន៖ ទី១/ឈ្មោះ លីណា ជាអ្នកប្រមូលទិញដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ១០០ហិចតា។ទី២/ឈ្មោះ ទ្រុក ជាអ្នកប្រមូលទិញដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើជាង១០០ហិកតា។ទី៣/ឈ្មោះ នី ជាអ្នកប្រមូលទិញដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ៨០ ហិកតា នេះបើយោងតាមសម្ដីបញ្ជាក់ពីពលរដ្ឋទាំងនោះ និងមានបគ្គលជាច្រើនអ្នកទៀត ដែលជាប់ពន្ធ័ក្នុងការលក់ដីសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ។ មហាជនក៏ដូចជាពលរដ្ឋរងចាំមើលថា បុគ្គលដែលពាក់ព័ន្ធក្នុងការកាប់បំផ្លាញ ទន្រ្ទានយកដីព្រៃ សហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ដែលមានផ្ទៃដីសរុប ចំនួន ៤១៥១ ហិកតា នៅចំណុចខាងលើ និងត្រូវមានទោស ឫត្រូវគេចផុតពីសំណាញ់ច្បាប់។ ហើយបើយោងតាមច្បាប់ស្ដីការការពារព្រៃឈើ មាត្រា៩៧ ការកាប់ទន្រ្ទានព្រៃឈូសឆាយដីព្រៃហ៊ុំព័ទ្ធកាន់កាប់ដីព្រៃនោះ ជនល្មើសនិងត្រូវទទួលទោសជាប់ពន្ធធានាពី៥ឆ្នាំទៅ១០ឆ្នាំ។ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ លោក ស៊ត់ ពេក ប្រធានសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិរំចេកនិងភូមិអូរតាម៉េង ឃុំអន្លង់វែង បានបំភ្លឺតាមទូរស័ព្ទថា៖ លោកមិនបានឃុបឃិតគ្នាលក់ដីព្រៃនោះ អោយក្រុមឈ្មួញ ជាច្រើនអ្នក ដូចការចោទប្រកាន់ឡើយ។ តែក្រុមខិលខូចនៅតែបន្តលួចកាប់ទន្ទ្រានយកដីនោះជាបន្តបន្ទាប់ ខ្ញុំខំទុបស្កាត់ និងបានរាយការណ៍ជូនទៅដល់លោកអភិបាលខេត្តឧត្តរមានជ័យ.លោកអភិបាលស្រុកអន្លង់វែង និង ខាងមេព្រៃ.មេបរិស្ថាន និងជំនាញរុក្ខាប្រមាញ់និងនេសាទ ឃើញមានការចុះប្រតិបត្តិការ ចាប់ខ្លួនអ្នកដែលចូលទៅកាប់ព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ បានជាច្រើនដងដែរ។ តែក្រុមពលរដ្ឋទាំងនោះ មិនរាងចាលសោះមកទុលនិងបច្ចុប្បន្ននេះ នៅតែនាំគ្នាលួចចូលទៅកាប់ព្រៃឈើទន្ទ្រានយកដីនោះ អស់រាប់រយហិកតាដ៏ដែល។ ពលរដ្ឋទទូចស្នើសុំដល់ដល់ឯកឧត្ដម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សូមមេត្តាដាក់ការស្រាវជ្រាវនិងស៊ើបអង្គេតអោយបានស៊ីជម្រៅ ទៅលើក្រុមជនល្មើស និង សាមុីខ្លួនពាក់ព័ន្ធ ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ចូលកាប់ទន្រ្ទានដីព្រៃឈើនិងលក់ដីព្រៃសហគមន៍សាមគ្គីសង្រ្គោះព្រៃឈើ អស់រាប់រយហិកតា ទៅអោយក្រុមឈ្មួញ ហើយខ្លួនដើររំភើយមិនញញើតច្បាប់។ ម្យ៉ាងវិញទៀត មន្រ្តីថ្នាក់ក្រោមរបស់ ឯកឧត្ដមក្នុងខេត្តឧត្ដរមានជ័យ ដេកលង់លក់អស់ទៅហើយ មិនមានកម្លាំងមន្ទីរជំនាញ់ពាក់ពន្ធ័រដ្ឋបាលព្រៃឈើ ចុះធ្វើការបង្ការទប់ស្កាត់និងបង្រ្កាបឡើយទាន.!។ ជាពិសេសសូមសំណូមពរទៅដល់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ(ACU) មេត្តាដាក់ការ ស៊ើបអង្គេតទៅលើបុគ្គល៦រូប ក្នុងខេត្តឧត្ដរមានជ័យផងទាន.!៕ ដោយ៖ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1308 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6620 នាក់
ខែនេះ :
22458 នាក់
3 ខែនេះ :
77077 នាក់
សរុប :
1661004 នាក់