ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើ ពូ ម៉ន អាចបើកសង្វៀនជល់មាន់ ឡើងវិញបានយ៉ាងរលូនរាល់ថ្ងៃ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប ខ្លាចបែកឆ្នាំងបាយខ្លួនហើយទេដឹង.!!!
Sat,14 May 2022 (Time 11:15 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 552នាក់)


ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានទីតាំង លេងភ្នាល់ល្បែង ស៉ីសង ជល់មាន់ (ជល់ខ្នាយដែក) និង ជល់មាន់ តាមអនឡាញ ផ្លែកាំបិត រួមជា ល្បែង បៀរ អាប៉ោង កំពុងបើកដំណើរការ ឡើងវិញបានយ៉ាងរលូន ដែលគេស្គាល់ថាម្ចាស់ទីតាំងនោះឈ្មោះ ពូ ម៉ន តែមិនទាន់ឃើញសមត្ថកិច្ចក្នុងមូលដ្ឋាន បើកកណ្តាប់ដៃដែក បង្ក្រាបនៅឡើយទេ ហាក់បីដូចជាមិនហ៊ានបង្រ្កាប ខ្លាចបាត់ចំណូលក្រៅផ្លូវការខ្លួននិងបក្សពួកចឹង។ ប្រភពបានបញាក់ថា ទីតាំង ល្បែងខាងលើនេះ ស្ថិតនៅចំនុចភូមិ ប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ជាប់ព្រំប្រទល់ ឃុំ សំពៅពូន ស្រុកព្រែកស្តី ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំងនោះ ឈ្មោះ ពូ ម៉ន ។ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ ទីតាំងមួយនេះបានបើកដំណើរការជារៀងរាល់ថ្ងៃ ស្វាគមន៍អោយក្រុមអ្នកញៀនល្បែងចូលចាក់លុយភ្នាល់ដាក់លុយ ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង ផ្តុំក្បាលគ្នាយ៉ាងពពាក់ពពូន ហើយលេងជល់មាន់ក្នុងមួយគូៗ វិញ ចាញ់ឈ្នះ រាប់លានរៀនផងដែរ។ គួររំលឹកផងដែរថា៖ នាពេលកន្លងទៅថ្មីៗនេះ ក្រុមអ្នកសារព័ត៌មាន ក៏ធ្លាប់បានរាយការណ៍ ជូនលោកមេប៉ុស្តិ៍ ព្រែកស្ដី និង លោក សុឹម ឃាង អធិការ ស្រុក កោះធំ ២-៣ ដង រួចមកហើយ តែបែរជានៅតែសង្កេតឃើញថា ទីតាំងល្បែងស៊ីសងមួយនេះ នៅតែបើកដំណើរការ យ៉ាងរលូនដដែល ទោះបីជាលោកអធិការ បានអះអាងប្រាប់សារព័ត៌មានថា លោកបានបញ្ជារអោយកម្លាំងចុះទៅបង្រ្កាបហើយយ៉ាងណាក៏ដោយ។ បើយោងប្រភពពីស្រ្តីម្នាក់ដែលរស់នៅក្បែរទីតាំងនោះ បានអោយដឹងថា រាល់ថ្ងៃនេះ គាត់ មិនមានការសប្បាយចិត្តសោះ ដោយសារ ប្តីរបស់គាត់ បានញៀនល្បែង ហើយយកលុយ ទៅចាក់ភ្នាល់ជារៀងរាល់ថ្ងៃ ពេលខ្លះ ប្តីគាត់ លេងចាញ់ល្បែងម្តងៗ បែរជាមកឈ្លោះប្រកែក ជាមួយខ្ញុំ និងប្រើអំពើហិង្សាមកខ្លួនទៀតផង។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងនាំគ្នារិះគន់ទៅលើ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនគួរមើលរំលង ទីតាំងល្បែងស៊ីសងរបស់ ពូ ម៉ន មួយនេះទេ ដើម្បីរក្សាសុខសុវត្ថិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់ សាធារណៈ ជូនប្រជាជន និង សង្គមជាតិ ព្រោះដឹងហើយថា ទីណាមានបនល្បែងសុីសង ទីនោះ តែងតែកើតមាន ករណីយ ចោរលួច ឆក់ ប្លន់ និង អំពើរហឹង្សា ក្នុងគ្រួសារ និងជូញដូរគ្រឿងញៀនជាដើមល។ល។ ប្រជាពលរដ្ឋបានចោទជាសំនួរថា តើក្រសួងមហាផ្ទៃដែលបានដាក់ចេញនូវគោលនយោបាយដើម្បីភូមិឃុំមានសុវត្ថិភាព អោយមន្ត្រីថ្នាក់ក្រោម គ្រប់មូលដ្ឋាន យកទៅអនុវត្តន៍ ដើម្បីលុបបំបាត់ សកម្មភាពអសន្តិសុខក្នុងសង្គម ចុះហេតុអ្វី?បានជានការបើកសង្វៀនជល់មាន់របស់ឈ្មោះ ពូ ម៉ន អាចបើកដំណើរការជារៀងរាល់ថ្ងៃ បានឡើងវិញដ៏ដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2050 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7362 នាក់
ខែនេះ :
23200 នាក់
3 ខែនេះ :
77819 នាក់
សរុប :
1661746 នាក់