ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើ លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ចាត់ទុកល្បែងណេត និង ជល់មាន់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែង លម្អក្រុងហើយមើលទៅ ទើបមិនបង្ក្រាប.!!!
Sun,15 May 2022 (Time 03:45 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 598នាក់)


ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២២ ក្រុមសារព័ត៌មាន ៣ អង្គភាព រួមនិង អង្គភាព ប៉ោយប៉ែត ប៉ុស្តិ៍ បានចុះថតផ្តិតយករូបភាពជាក់ស្តែង ឃើញថា ទីក្រុងបាត់ដំបង មានបនល្បែងស៉ីសង លេងភ្នាល់ដាក់ប្រាក់ តាម ណេត និង ជល់មាន់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែង រីកដូចផ្សិត តែមិនទាន់ឃើញ លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ ពេលក្រោមសារព័ត៌មានយើងខ្ញុំខលទៅ លោកបានត្រឹមឆ្លើយថាអរគុណ ដែលបានផ្ដល់ព័ត៌មានមួយនេះ ខ្ញុំនិងចាត់កម្លាំងចុះទៅពិនិត្យមើល។ ជាក់ស្តែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមសារព័ត៌មាន ៣ អង្គភាព យើងខ្ញុំ នៅតែឃើញទីតាំងទាំងនោះ បើកស្វាគមន៍អោយភ្ញៀវដែលញៀនលេងល្បែង ចូលទៅលេងដដែល សង្ស័យថា លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ត្រូវថ្នាំសណ្តំ ពីក្រុម មេបនល្បែង ណេត និង ជល់មាន់តាមទូរទស្សន៍អនឡាញ ហើយទៅនោះ ទើបគ្មានចំណាត់ការបង្ក្រាបសោះ។ បើយោងប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ទីតាំង ណេត និងជល់មាន់តាមទូរទស្សន៍អនឡាញភាពច្រើន ជារបស់ ហា ឡក់.បង ខេង.បង រេត។ សូមបញ្ជាក់ផងដែរថា៖ ទីតាំងល្បែងស៉ីសង តាម ណេត និង ទូរទស្សន៍អនឡាញ នៅក្នុងក្រុងខេត្តបាត់ដំបង មានដូចជានៅ៖ ផ្សារលើ.ភូមិកម្មករ.ភូមិព្រែកមហាទេព.ភូមិរំចេក៤ និងនៅផ្លូវ៥២០ ហៅ (ស្រែមួយរយជាដើម)។ល។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងខេត្តបាត់ដំបង កំពុងនាំគ្នាធ្វើការរិះគន់ទៅលើលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង.លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង យ៉ាងចាស់ដៃថា អស់លោកប្រហែលជា ទុកទីតាំងល្បែងភ្នាល់តាម ណេត និង ជល់មាន់ទូរទស្សន៍អនឡាញ លម្អក្រុងខេត្តបាត់ដំបង ហើយមើល ទើបមិនដែលឃើញដឹកនាំកម្លាំងក្រោមឱវាទ បង្ក្រាបម្តងណាឡើយ មកទល់បច្ចុប្បន្ននេះ។ ប្រជាពលរដ្ឋបានចោទជាសំនួរថា តើក្រសួងមហាផ្ទៃដែលបានដាក់ចេញនូវគោលនយោបាយដើម្បីភូមិឃុំមានសុវត្ថិភាព អោយមន្ត្រីថ្នាក់ក្រោម គ្រប់មូលដ្ឋាន យកទៅអនុវត្តន៍ ដើម្បីលុបបំបាត់ សកម្មភាពអសន្តិសុខក្នុងសង្គម ចុះហេតុអ្វី?បានជាកើតមានបនល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធ ណេត និង ទូរទស្សន៍អនឡាញរីកដូចផ្សិត នៅក្នុងក្រុងខេត្តបាត់ដំបង ទៅវិញ។ ប្រជាពលរដ្ឋនៅក្រុងមូលដ្ឋានក្រុងខេត្តបាត់ដំបង សូមសំណូមពរទៅដល់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមដាក់អធិការកិច្ច ចុះស៉ើបអង្កេត អោយបានស៉ីជម្រៅផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2026 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7338 នាក់
ខែនេះ :
23176 នាក់
3 ខែនេះ :
77795 នាក់
សរុប :
1661722 នាក់