ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងជល់មាន់២កន្លែង ឃាត់ខ្លួនអ្នកលេងបានចំនួន៨នាក់ ចាត់ការតាមនីតិវិធី.!!!
Thu,19 May 2022 (Time 10:11 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 379នាក់)


រាជធានីភ្នំពេញ៖ កាលពីសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨ នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ ជល់មាន់ ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបានភ្លាមៗ ខណៈពេលពួកគេកំពុងតែធ្វើសកម្មភាពប្រមូលផ្តុំគ្នា ជល់មាន់ ភ្នាល់គ្នា ដាក់ប្រាក់ ដែលមានទីតាំងចំនួន២ ចំណុច៖ ទីតាំងទី១-ភូមិត្រពាំងថ្លឹង២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ និងទីតាំងទី២-ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជនសង្ស័យទាំង០៨នាក់មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ ៤២ឆ្នាំ ២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ ៣៧ឆ្នាំ ៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ ២២ឆ្នាំ ៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ ៣៦ឆ្នាំ ៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ ៣៧ឆ្នាំ ៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ ៣៥ឆ្នាំ ៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ ៤៣ឆ្នាំ ៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ ៤៥ឆ្នាំ សមត្ថកិច្ចកងរាជអាវុធហត្ថបានអោយភ្ញាក់ងារសារព័ត៌មានយើងខ្ញុំដឹងថា៖ ការចុះបង្ក្រាបជាក់ស្តែង ទីតាំងសង្វៀនជល់មាន់ នៅទីតាំង២ចំណុចខាងលើនេះ កម្លាំងយើងបានចាប់យកវត្ថុតាងបានរួមមាន៖ មាន់ជល់ បានចំនួន ០៨ ក្បាល ក្នុងនោះ មាន់ងាប់០៦ក្បាល និងវត្ថុតាងផ្សេងៗ មួយចំនួនទៀតផងដែរ។ រីឯ ក្រុមអ្នកលេង ឃាត់ខ្លួនបានចំនួន០៨នាក់ ហើយ បានឆ្លើយសារភាពអោយដឹង ដូចៗគ្នាថា ពួកខ្លួន ពិតជាបានលួចលេងល្បែងភ្នាល់ ជល់មាន់ ខុសច្បាប់ ប្រាកដមែន៕ ដោយ: លោក ឈុន តុលា ប្រចាំភ្នំពេញ

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1919 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7231 នាក់
ខែនេះ :
23069 នាក់
3 ខែនេះ :
77688 នាក់
សរុប :
1661615 នាក់