ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បែងពេញនិយម លេងភ្នាល់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅក្រុងសៀមរាប ហេតុអ្វី? លោក ដា ចំរើន អធិការមិនបង្រាប.!!!
Thu,19 May 2022 (Time 05:52 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 421នាក់)


ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍មកថា បច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប មានទីតាំង ជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ មួយកន្លែង កំពុងបើកដំណើរការស្វារគមន៍អោយពលរដ្ឋខ្មែរ ដែលញៀនល្បែងមួយចំនួនតូច ចូលទៅចាក់ភ្នាល់ដាក់ប្រាក់ បានយ៉ាងរលូន ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែ.! មិនទាន់ឃើញ លោកដា ចំរើន អធិការក្រុងសៀមរាប មានចំណាត់ការ បង្ការ ទប់ស្កាត់ ឬបង្ក្រាបនៅឡើយទេ សង្ស័យតែលោកអធិការ បានទទួលលុយ ក្រោមតុ លើតុ ពីម្ចាស់ទីតាំងនោះហើយរឺ.?។ ប្រភពពីពលរដ្ឋបានអោយដឹងថា ទីតាំងល្បែង មួយនេះ ស្ថិតនៅចំណុចខាងជើង (វត្តគោប៉ាទ្រី) ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដែលមានម្ចាស់ តារាង បាល់ទះឈ្មោះ ផា ផល្លី ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមស្នើសុំ អោយសារព័ត៌មាន ជាច្រើនអង្គភាព ធ្វើការចុះផ្សាយ ទីតាំងខាងលើនេះ ដើម្បីជូនព័ត៌មានមួយនេះបានដល់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត សូមចាត់កម្លាំង ក្រោមឱវាទ ចុះបង្រ្កាប ល្បែងជល់ មាន់ តាមអនឡាញ មួយនេះ ផង ដើម្បីរក្សាសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និង សង្គម ជាតិ អោយស្របតាម គោលនយោបាយ ទាំង ៩ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព ដែលក្រសួងមហាផ្ទៃ ដាក់ជូនដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាព។ ប្រជាពលរដ្ឋនាំគ្នា រអ៊ូ រទាំ និង ភ័យខ្លាចថា អោយតែ កន្លែងណា មានល្បែង ស៊ីសង គឺមិន អាចជៀសផុតឡើយ! ដឹងថាមាន អំពើហិង្សាក្នុងគ្រួសារ ចោរ លួច ចោរ ឆក់ ចោរ ប្លន់ និង អាចបន្លំសមត្ថកិច្ច និង ភ្នែកមហាជន យកទីតាំងនោះ ជួញដូរ និងចែកចាយ គ្រឿងញៀន ក៏ថាបានដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1686 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6998 នាក់
ខែនេះ :
22836 នាក់
3 ខែនេះ :
77455 នាក់
សរុប :
1661382 នាក់