ភ្នំពេញ៖ គណ:អចិន្ត្រៃយ៍គណកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំទិវាជាតិនៃការចងចាំដោយមានពិធីរាប់បាត្រ ប្រគេនព្រះសង្ឃចំនួន២០៧អង្គ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែេ និងប្រជាជនស្លូតត្រង់ដែលបានបាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោកកិត្តិនីតិកោសល្យ ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ និងលោកស្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន អនុប្រធានប្រចាំការគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាង៦០០០នាក់ចូលរួមផងដែរ។ ក្នុងពិធីនោះ ក្រុមសិល្បៈករ បានសម្តែងនូវឈុនឆាកដ៏សាហាវព្រៃផ្សៃរបស់របស់បនក្បត់ ប៉ុល ពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើអោយអ្នកចូលរួមកម្មវិធីនេះទប់ទឹកភ្នែកមិនបានផងដែរ។ ថ្ងៃ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជាបានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយ:ពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ ពិធីរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះថ្ងៃ២០ឧសភា បានអាក់ខាន២ឆ្នាំមកហើយ ដោយសារវិបត្តនៃការរីករាលដាលជំងឺកូវីដ.១៩។ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុង ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នៅថ្ងៃទី២០ ខែឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៏ដ៏សាហាវឃោឃៅ និងគួរអោស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដែលជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៏នេះកើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឧិ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យទៅ ធ្លាក់ក្នុងរណ្តៅមរណៈភាពជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។ ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៏បន្តទៀត ប្រជាជនយើងត្រូវចេះប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។ ឯកឧត្តម ឃួង ស្រេង បានឧទ្ទិសថ្ងៃ ២០ ខែឧសភា អោយស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយ ដែលមានបំណងរុញកម្ពុជាអោយធ្លាក់ចូលគ្រោះប្រល័យពូជសាសន៏ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានដឹកនាំស្វែងរកបានមកដោយលំបាក៕ រាយការណ៍ដោយ: លោក ឈុន តុល
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា