ខេត្តកំពង់ធំ៖ ឈើព្រៃចម្រុះរាប់ពាន់ម៉ែត្រគូប ត្រូវបានមេឈ្មួញកាប់បំផ្លាញ ដឹកចេញទៅលក់ នៅតាមខេត្តក្រុងផ្សេងៗ បានយ៉ាងរលូន មិនឃើញមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបឡើយ សង្ស័យត្រូវរ៉ូវគ្នាអស់ហើយ។ ប្រភពព័ត៌មានបានអោយដឹងថា៖ ទីតាំងដែលកាប់បំផ្លាញធនធានធម្មជាតិឈើចម្រុះ គឺស្ថិតនៅក្នុងភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមាន លោក សៅ វណ្ណី ជានាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ គ្រប់គ្រង។ មហាជនបានដាក់ការសង្ស័យថា ប្រហែលជា លោក សៅ វណ្ណី មានការឃុបឃិតគ្នាជាប្រព័ន្ធ អស់់ហើយ ទើបបានជាថៅកែអុស ដែលមានឈ្មោះ គាត់ សុខា (ហៅថា) លាក់ខ្លួនពួនអាត្មានៅក្នុងស្រុកសណ្ដាន់ ដើម្បីបំផ្លាញនូវធនធានធម្មជាតិឈើចម្រុះ អស់រយៈពេលរាប់ឆ្នាំមកហើយ រឿងអី ជំនាញមិនស្គាល់ ហើយបើថាគ្មានការទំនាក់ទំនង ឬឃុបឃិតគ្នាជាប្រព័ន្ធទេ! ហេតុអ្វី? បានជាមានឡានដឹកអុសរបស់លោកថៅកែរូបនេះ វិលកង់ចេញពីព្រៃ ម្តេចនិងរួចទៅ?។ បើទោះបីជា ករណីទីតាំងដែលកាប់បំផ្លាញនូវធនធានសម្បត្តិធម្មជាតិឈើចម្រុះ យកមកធ្វើជាអុសម៉ែត្រគូបលក់ ខាងលើនេះ ក្រុមអ្នកសារព័ត៌មាន បានខលទូរស័ព្ទទៅ រាយការណ៍ជូនគ្រប់ជំនាញរដ្ឋបាលព្រៃឈើ ជាច្រើនលើក ច្រើនសារ ក៏ដោយ ត្រឹមតែឆ្លើយថា ចាំអោយកូនចៅចុះទៅមើល តែមិនឃើញចុះមកបង្ក្រាបនោះទេ។ ជាក់ស្តែង កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានរងចាំមើលថា តើជំនាញចុះទៅ ឬមិនចុះទៅ គឺអត់ឃើញចុះទៅនោះទេ! គឺពិតដូចជាពាក្យ:ចាស់លោកពោលថា៖ កន្ទេលធំ បន្លំដេក ត្រីងៀត ឆ្លៀតពង ម៉ែន!!!៕
ព័ត៌មានគួរចាប់អារម្មណ៍
តើលោក ចាន់ ណា ល្បីឈ្មោះជិតមួយទស្សវត្ស ខាងរកស៊ីដឹកឈើខុសច្បាប់ឆ្លងខេត្តមួយទៅខេត្តមួយ អាចរួចពីសំណាញ់ច្បាប់ដែលឬយ៉ាងណា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ម៉ូតូបុកនិងម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ និងភាគីម្ខាង ទៀតរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិអូរនាង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទិវាជាតិនៃការចងចាំ ២០ឧសភា ក្លាយជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខដល់កងកម្លាំង អំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា