ក្រុងប៉ោយប៉ែត៖ គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ និងភាគីម្ខាង ទៀតរបួសធ្ងន់ម្នាក់។ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លើផ្លូវលំ ត្រង់ចំណុចខាងជើងវត្តអូរនាងប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ជនរង្រោះដែលបាត់បង់ជីវិតមាន ឈ្មោះ បុន ទី អាយុ ២៩ ឆ្នាំ ភេទប្រុស មុខរបរ កម្មករ រស់នៅក្នុងភូមិអូរនាង,សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ 1K-9687 ពីជើងទៅត្បូង។ ចំណែកអ្នករងរបួសធ្ងន់ ភេទស្រី (ក្តាប់អត្តសញ្ញាណមិនបាន) ត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះ មុនពេលនគរបាលចុះទៅដល់កន្លែងកើតហេតុ បើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពាក់ស្លាកលេខសៀមរាប 1Y-5172 ពីត្បូងទៅជើង ។ នគរបាលបានបញ្ជាក់ថា៖ ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ 1K-9687 ដែលបើកដោយឈ្មោះ បុន ទី បានបើកមិនប្រកាន់ស្តាំ ទសិដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ មានម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីមធុនសេ១២៥ ពាក់ស្លាកលេខសៀមរាប 1Y-5172 ធ្វើដំណើរពីត្បូងទៅជើង ច្រាសទិសគ្នា បានបុកគ្នាពេញទំហឹង បណ្តាលអោយឈ្មោះ បុន ទី ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូម្ខាងទៀងជាស្ត្រី រងរបួសធ្ងន់ ត្រូវបានសាច់ញាតិយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ មូលហេតុបង្កអោយកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូពាក់ផ្លាកលេខ បន្ទាយមានជ័យ 1K-9687 បើកបរក្នុងល្បឿនលឿនពេលយប់ មិនប្រកាន់ស្តាំ ខ្វះការប្រុងប្រយ័ត្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរសម្នាក់ សម្លាប់សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែង ណេត អនឡាញ ដំណើរការយ៉ាងរលូនក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប.!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើបាក់រលំសង្កត់ នៅមុខ ប្រាសាទប្រែរូប ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា