ម៉ូតូបុកនិងម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់.!!!
ខេត្តបន្ទាយមានជ័យ៖ មានករណីគ្រោះចរាចរណ៍ រវាង ម៉ូតូ បុកនិងម៉ូតូ កាលពីវេលាម៉ោង១៨និង៣០នាទី នៅចំនុចផ្លូវលំក្រាលកៅស៊ូ ស្ថិតនៅចុងភូមិកណ្ដាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលអោយបុរសម្នាក់ (ស្លាប់) និងម្នាក់ទៀតរងរបួសធ្ងន់ "បើកបរច្រាស់ទិសគ្នា"។
នគរបាលស្រុកអូរជ្រៅបានអោយដឹងថា៖
មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក វែវ ពណ៍ក្រហម ឆ្នាំផលិត1999 ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ សឿង ខឿត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) បើកបរទិសដៅពីលិចទៅកើត ចំកណ្តាលទ្រូងផ្លូវ.ស្របពេលមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ1I 1145 ពណ៍ខ្មៅ ផលិតឆ្នាំ2019 បើកបរពីទិសខាងកើត ទៅទិសខាងលិច ចំកណ្ដាលទ្រូងផ្លូវ អ្នកបើកបរឈ្មោះ អូត សំអុន (ហៅមា) ភេទប្រុសអាយុ២៥ ឆ្នាំ រស់នៅភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ស្លាប់)។ចំណែកអ្នករួមដំណើរ ឈ្មោះ ប៉ុល ពឿត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (របួសធ្ងន់)។
នគរបាលស្រុកអូរជ្រៅបានបញ្ជាក់ថា៖
មូលហេតុ មកពីអ្នកបើកបរទាំងសងខាងបើកបរចំកណ្ដាលទ្រូងផ្លូវ មិនប្រកានស្ដាំ ខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយ បើកបុកគ្នាតែម្តង។
របួសសរុប ស្លាប់០១នាក់ និងរបួសធ្ងន់០២នាក់ បានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរី ដើម្បីសង្គ្រោះនិងព្យាបាល។
រីឯម៉ូតូពីរគ្រឿង និងបានខូចខាតផ្នែកខាងមុខទាំងពីរ ហើយត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសិង្ហរងចាំដោះស្រាយគ្នាពេលក្រោយ៕