ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តើលោក ចាន់ ណា ល្បីឈ្មោះជិតមួយទស្សវត្ស ខាងរកស៊ីដឹកឈើខុសច្បាប់ឆ្លងខេត្តមួយទៅខេត្តមួយ អាចរួចពីសំណាញ់ច្បាប់ដែលឬយ៉ាងណា.!!!
Fri,27 May 2022 (Time 01:33 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 420នាក់)


ខេត្តសៀមរាប៖ មហាជនគ្រប់មជ្ឈដ្ឋានគេនៅសង្កេតឃើញថា ក្រុមឈ្មួញរកសុី បទល្មើសព្រៃឈើ បានកំពុងធ្វើសកម្មភាពដឹកជញ្ជូន ឈើខុសច្បាប់ចេញពីខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ បានយ៉ាងរលូន មិនទាក់ក្រសែភ្នែក សមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រចាំការនៅតាមដងផ្លូវឡើយ បើទោះបីជាក្រុមឈ្មួញទាំងនោះ ដឹកឈើស្ដែងៗទាំងកណ្តាលថ្ងៃត្រង់ ចូលមកលក់ និង ចែកចាយ ដាម ដេប៉ូ ឈើ ពេញក្រុង/ខេត្តសៀមរាបក៏ដោយ បែជាអាជ្ញាធរ និង មន្ត្រីជំនាញ ធ្វើមើលមិនឃើញ មិនបង្ក្រាបសោះ សង្ស័យ បានសំណែន រឿងលុយក្រោម តុ លើតុ ពីពួកក្រុមឈ្មួញឈើទាំងនោះអស់ហើយរឺ? ជាពិសេស មេឈ្មួញឈ្មោះ ចាន់ ណា ដ៏ល្បីឈ្មោះជិតមួយ ទស្សវត្ស ហើយ នៅតែអាចដឹកឈើចូលមកលក់ក្នុងខេត្តសៀមរាប បានដដែល នាពេល ខែឧសភាឆ្នាំ២០២២នេះ។ មហាជនគ្រប់មជ្ឈដ្ឋាននៅខេត្តសៀមរាប កំពុងរងចាំមើលថាតើ.! លោក ម៉ុង ប៊ុនលីម នាយខណ្ឌ រដ្ឋបាលព្រៃឈើ និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ អាចសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត/ក្រុងសៀមរាប ធ្វើការ បង្រ្កាប សកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ ឈ្មោះ ចាន់ ណា និងក្រុមឈ្មួញផ្សេងទៀតបានដែលឬទេ ? ឬមួយក៏អស់លោកបានដឹងហើយ ធ្វើជាមិនដឹង! រឺមួយទុកបទល្មើសឈើមួយនេះ ជាឆ្នាំងបាយចែកបក្ខពួកធ្វើមានបាន។ ដោយឡែក បើយោងប្រភពមួយចំនួនបានបង្ហើបអោយដឹងថា៖ លោក ម៉ុង ប៊ុនលីម នាយខណ្ឌ នឹង ឈ្មួញឈើឈ្មោះ ចាន់ ណា ត្រូវជាបងប្អូនធម៌នឹងគ្នារឿងអីគេបង្ក្រាប់,,,តើវាជាការពិតដែលទេ? ទើបមិនដែលឃើញបង្ក្រាបមេឈ្មួញឈើដុះស្លែរម្នាក់នេះបានសោះ គឺនៅតែឃើញដឹកជញ្ជូនឈើមកលក់ចែកពេញក្រុងសៀមរាប បានយ៉ាងរលូន នាពេលថ្មីៗនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1687 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6999 នាក់
ខែនេះ :
22837 នាក់
3 ខែនេះ :
77456 នាក់
សរុប :
1661383 នាក់