ខេត្តព្រះវិហារ៖ ប៉ុន្មានថ្ងៃនេះ មានសេចក្តីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅក្នុងខេត្តព្រះវិហារ បានអោយដឹងថា៖ បច្ចុប្បន្ន (ក្រុមហ៊ុន ដោន) កំពុងប្រមូលទិញឈើ នៅក្នុងតំបន់ព្រៃព្រះរកា និង តំបន់គូលែនព្រហ្មទេព យ៉ាងពេញបន្ទុក រួចដឹកជញ្ជូនចូលទីតាំងក្រុមហ៊ុនរបស់ខ្លួនយ៉ាងរលូន គឺដើម្បីអោយក្លាយជាឈើស្របច្បាប់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងមមហមហាជនមជ្ឈដ្ឋាន សូមអំពាវនាវទៅដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម សូមពិនិត្យឡើងវិញជាបន្ទាន់ទៅលើអាជីវកម្មរបស់ក្រុមហ៊ុនដោន។ ដោយហេតុថា មន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ នៅតែបណ្ដោយអោយ(ក្រុមហ៊ុនដោន) ធ្វើអ្វីៗតាមតែអំពើចិត្តក្នុងខណៈដែលព្រៃឈើក្នុងតំបន់ព្រៃព្រះរកា និងតំបន់គូលែនព្រហ្មទេព រងការបំផ្លាញយយ៉ាងមហន្តរាយ។ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានរថយន្តធុនធំ ប្រភេទវ៉េអង ចំនួន៣គ្រឿងដឹកជញ្ជូនឈើចេញពី(ក្រុមហ៊ុនដោន) ដែល មានទីតាំងស្ថិតនៅភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពេលរថយន្តមកដល់ចំណុចផ្លូវជាតិលេខ៦២ ចម្ការស្រម៉ូវ សមត្ថកិច្ចបានឃាត់រថយន្ត១គ្រឿងដើម្បីពិនិត្យ ហើយរថរថយន្ត២គ្រឿងទៀត សមត្ថកិច្ចមិនបានឃាត់ទុកដើម្បីពិនិត្យនោះទេ។ ក្នុងរថយន្តដែលសមត្ថកិច្ចឃាត់និងត្រួតពិនិត្យ គឺមានច្បាប់អនអនុញ្ញាតិអោយដឹកឈើ១៧ម៉ែត្រគូប កម្ពស់ពីបាតទ្រុងរថរថយន្ដ១ម៉ែត្រគូប ប៉ុន្តែ.! ជាក់ស្ដែង រថយន្តនោះ ផ្ទុកឈើពីបាតរថយន្តដល់ដំបូល គឺលើសចំនួនកំណត់យ៉ាងតិច ២៥ ម៉ែត្រគូប។ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ មានរថយន្តធុនធំដឹកជញ្ជូនឈើចេញពីទីតាំងក្រុមហ៊ុនដោន ចំនួន ៤ គ្រឿងទៀត ដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ សូម្បីតែ លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និង លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ទុកអោយក្រុមហ៊ុនដោន ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រការនេះកំពុងធ្វើអោយព្រៃឈើក្នុងតំបន់ព្រៃព្រះរកា និង តំបន់គូលែនព្រហ្មទេព ត្រូវប្រឈមនឹងសេចក្ដីវិនាសហិនហោច ព្រោះ(ក្រុមហ៊ុនដោន) កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចមិនហ៊ានប៉ះពាល៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរសម្នាក់ សម្លាប់សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែង ណេត អនឡាញ ដំណើរការយ៉ាងរលូនក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប.!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើបាក់រលំសង្កត់ នៅមុខ ប្រាសាទប្រែរូប ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា