ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនជាតិវៀតណាម ម្ចាស់ង្វៀនជល់មាន់កោះធំ នាំគ្នាព្រួត វ៉ៃ ម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង២នាក់របួស នៅកាស៊ីណូ កាឡាកស៊ីជ្រៃធំ សង្ស័យភ្នាល់ល្បែងចាញ់ហើយ.!!!
Fri,06 May 2022 (Time 10:38 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 601នាក់)


ខេត្តកណ្តាល៖ ប្រភពបែកធ្លាយរឿង វ៉ៃតប់គ្នា រវាងជនជាតិវៀតណាម និងជនជាតិខ្មែរ ខណៈកំពុងប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់ដាក់ប្រាក់ ក្នុងមួយគូៗ រាប់ពាន់ម៉ឺនដុល្លារ នៅក្នុងកាស៊ីណូ យីហោ (កាឡាក់ស៊ីជ្រៃធំ) ស្ថិតភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បណ្តាលអោយជនជាតិខ្មែរចំនួន២នាក់ រងរបួស ចំណែកជនជាតិវៀតណាមជាអ្នកបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីហើយ,,,,ដែលករណីបង្កហិង្សានេះ កើតឡើងកាលពីវេលាម៉ោង១៧និង៤០នាទី ត្រូវនិងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។ ជនបង្កមានឈ្មោះ ង្វៀង​ ប៊ិន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជនជាតិវៀតណាម​ រស់នៅភូមិឃុំកេីតហេតុ​ មុខរបរ​ មេការកាស៉ីណូ រួមនឹងបក្សពួកប្រមាណជិន១០ នាក់ បានប្រើហិង្សាព្រួតវ៉ៃ ជនជាតិខ្មែរ២នាក់ ដែលគេស្គាល់ថា ជាម្ចាស់សង្វៀនជល់មាន់ប្រចាំស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះទី១មានឈ្មោះ ស្រៀ​ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល​។ ជនរងគ្រោះទី២មានឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិលេខ១​ សង្កាត់ស្វាយរលំ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​។ បើយោងប្រភពច្បាស់ការពីកន្លែងកើតហេតុបានអោយដឹងថា បន្ទាប់ពីជនជាតិវៀតណាមនិង ជនជាតិខ្មែរ ដែលជាម្ចាស់សង្វៀនជល់មាន់ដូចគ្នា មួយនៅស្រុកកោះធំ មួយនៅស្រុកស្អាង ពេលកំពុងតែនាំគ្នាលេងភ្នាល់ ស្រែកហូកញ្ជ្រៀវ ស្រាប់ប្រកែកគ្នា រឿងចចារយកមាន់ពីវៀតណាម មកជល់ រួមនឹងរឿងលុយដែលខ្ចីគ្នាចំនួន​១លានរៀល ហើយប្រកែកគ្នារហូតដល់តឹងសរសៃ ក ដាក់គ្នា ទើបឈានដល់ការប្រើហិង្សា នាំគ្នាព្រួតវ៉ៃ ផ្អើលពេញក្នុងកាស៊ីណូ (កាឡាក់ស៊ីជ្រៃធំ) បែកហ្វូងគ្នាតែម្តងទៅ។ បន្ទាប់ពីមានករណីប្រើហិង្សាដាក់គ្នា ដោយសារគងសម្តីពេលកំពុងលេងភ្នាល់ជល់មាន់ មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ សូមសំណូមពរទៅដល់លោកអភិបាលខេត្ត្តកណ្តាល.លោកមេបញ្ជាការអវុធហត្ថខេត្ត.លោកស្នងការខេត្ត និង លោកអធិការស្រុក.សូមមេត្តាដាក់កម្លាំងចុះបង្ក្រាប និងអោយម្ចាស់ (កាស៊ីណូ កាឡាក់សីុជ្រៃធំ) ធ្វើកិច្ចសន្យា ហាមមិនអោយមានជនជាតិខ្មែរចូលទៅលេងភ្នាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូខ្លួនទៀតឡើយ បើតាមច្បាប់អនុញ្ញាតគឺអោយជនបរទេសចូលលេងតែប៉ុណ្ណោះ.សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1631 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6943 នាក់
ខែនេះ :
22781 នាក់
3 ខែនេះ :
77400 នាក់
សរុប :
1661327 នាក់