ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឈ្មួញឈើឈ្មោះ មករា​ កំពុងឡើងហ៊ុងស៊ុយខ្លាំងក្នុងការដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅវៀតណាម តាមច្រកអូរយ៉ាដាវ បែជាលោក ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី មិនបង្ក្រាប.!!!
Sun,08 May 2022 (Time 11:59 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 599នាក់)


ខេត្តរតនគិរី៖ បើយោងបណ្ដាញប្រភពនៃព័ត៌មាន បានអោយដឹងថា៖ ថ្មីៗនេះមហាជនគ្រប់មជ្ឈដ្ឋានបាននាំគ្នារិះគន់ទៅលើលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ញ៉ែម សំអឿន ដែលទើបតែឡើងមកកាន់តំណែងជាអភិបាលខេត្តរតនគិរីថ្មី ពាក់ព័ន្ធទៅនិងរឿងមេឈ្មួញឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើឈ្មោះ មករា ដែលបច្ចុប្បន្ន មេឈ្មួញរូបនេះ កំពុងឡើងហ៊ុងស៊ុយខ្លាំង មមាញឹក ក្នុងការដឹកជញ្ជូនឈើ យ៉ាងសកម្ម ឆ្លងដែនចូលទៅលក់អោយមេឈ្មួញធំៗ នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានយ៉ាងសុខស្រួល ដោយមិនរំខានដល់អាជ្ញាធរ មានសមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ខេត្ត ធ្វើការបង្ក្រាបឡើយ,,,បែជានាំគ្នា ធ្វើជាដេកលក់ទៅវិញ!សង្ស័យខ្លាចបាត់ប្រាក់ចំណូលមិនស្របច្បាប់ហើយមើលទៅ.?។ ដោយឡែក បើយោងប្រភពពីមន្រ្តីម្នាក់ ប្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដែលអត់លិឌ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយសារព័ត៌មានដឹងថា៖ មេឈ្មួញឈ្មោះ មករា ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនក្រោមពី៦ទៅ៧ រថយន្តទេ គឺដឹកបានដោយរលូន ព្រោះមេឈ្មួញឈ្មោះ មករា ម្នាក់នេះ មានអ្នកធំជាច្រើនរូប ជាអ្នកបើកភ្លើងខៀវនិងជាអ្នកសម្របសម្រួលនៅក្នុងខេត្តរតនគិរី។ ប្រភពបានអោយដឹងទៀតថា មេឈ្មួញឈើឈ្មោះ មករា ប្រើរថយន្តសាំយ៉ុង ៦ទៅ៧ គ្រឿង ដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយក្នុងមួយថ្ងៃៗ គេដឹកជញ្ជូនឈើចេញទៅស្រុកយួនមិនក្រោមពី៤ទៅ៥ជើងនោះទេ គឺដឹកបានយ៉ាងរលូន គ្មានមន្រ្តីជំនាញ​ណាម្នាក់ ហ៊ានប៉ះពាល់ លោក មករា នោះទេ។ រីឯ! ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងមេរដ្ឋបាលព្រៃឈើខេត្តរតនគិរី វិញ នាំគ្នាសម្ងំស្ងាត់ឈឹង សង្ស័យត្រូវថ្នាំសន្តំហើយ បើ ទោះបីឈ្មួញឈើឈ្មោះ មករា ដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងពេញបន្ទុកក៏ដោយ មិនដែលឃើញបង្ក្រាបសោះ,,,ឃើញបង្ក្រាបបានតែឈ្មួញឈើ ដែលរកស៊ីតូចតាចតែប៉ុណ្ណោះ.!។ ប្រជាពលរដ្ឋ និងបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្តរតនគិរី សូមសំណូមពរ ទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបធនធានធម្មជាតិ សូមឯកឧត្តម មេត្តាចាត់វិធានការ ដាក់កម្លាំងក្រោមឱវាទស៊ើបអង្កេត លើមេឈ្មួញជើងខ្លាំងឈ្មោះមករា រួមនិងបក្សពួក ដែលកំពុងតែកម្រើកឡើងវិញ ក្នុងសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ ទៅលក់នៅស្រុកយួនយ៉ាងគំហ៊ុកខាងលើ ផងទាន សូមអរព្រះគុណ និងសូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1610 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6922 នាក់
ខែនេះ :
22760 នាក់
3 ខែនេះ :
77379 នាក់
សរុប :
1661306 នាក់