ខេត្តកំពង់ធំ៖ ប្រភពច្បាស់ការបានអោយដឹងថា៖ មានរោងម៉ាស៊ីនរ៉ៃខ្នាតយក្ស កំពុងអារច្រៀកឈើជារបស់ឈ្មោះ ហៃ ស្ថិតនៅជាប់តំបន់ព្រៃឡង់ ក្នុងភូមិកំពុងគ ឃុំសុចិត្រ កំពុងដំណើរការយ៉ាងរលូន តែបែជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ នាំគ្នារក្សាភាពសម្ងំស្ងាត់ស្ងៀមទៅវិញ សង្ស័យអស់លោកបានទទួលផលប្រយោជន៍គ្រប់ជំនាញអស់ហើយ។ តាមប្រភពពីប្រជាពលរដ្ឋនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអោយដឹងទៀតថា៖ បច្ចុប្បន្នមានមេឈ្មួញម្នាក់ឈ្មោះ ហៃ បានដាក់ម៉ាស៊ីន អារច្រៀកឈើ ខ្នាតយក្ស នៅជាប់តំបន់ព្រៃឡង់ ហើយធ្វើសកម្មភាពអារច្រៀកឈើ យ៉ាងពេញបន្ទុក គ្មានញញើត អាជ្ញាធរ មានសមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តិចសោះ.!។ ប្រជាពលរដ្ឋបានបន្ថែមថា មេឈ្មួញឈ្មោះ ហៃ ដឹកជញ្ជូនឈើចេញពីព្រៃឡង់យកមកអារច្រៀក រួចហើយដឹកជញ្ជូនឈើដែលអារច្រៀករួចធ្វើអាជីវកម្មយ៉ាងរលូន ព្រោះមន្រ្តីជំនាញបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ជាអ្នកបើកភ្លើងខៀវ។ ប្រជាពលរដ្ឋបាននាំគ្នារិះគន់ទៅលើ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ តើអស់លោក ជាអ្នកបង្ក្រាបបទល្មើសព្រៃឈើទាំងនោះដែលរឺទេ? ឬមួយអស់លោក ទុកបណ្តែតបណ្តោយអោយបទល្មើសរីកដូចផ្សិតបន្តទៀតរឺយ៉ាងណា?។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមមានវិធានការ ចំពោះមន្ត្រីជំនាញ ក្រោមឱវាទរបស់ឯកឧត្តម ផងទាន បើពុំដូច្នោះទេ តំបន់ព្រៃឡង់ ទាំងឈើធំ ឈើតូចច្បាប់ជារលាយក្រោមស្នាដៃមន្ត្រីជើង១០ជើង២០ជាក់មិនខាន។ ជុំវិញនៃការចុះផ្សាយខាង សារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នដែលពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ បើសាម៉ីខ្លួនគិតថាការចុះផ្សាយមួយនេះ មិនមានភាពសុក្រិត និងមិនមានភាពយុត្តិធម៌សម្រាប់ខ្លួនទេនោះ សូមអរព្រះកមុព និង សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា