ខេត្តសៀមរាប៖ កាលពីម្សិលមិញនេះ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឃើញបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួន បាននាំគ្នាចុះផ្សាយព្រោងព្រាត ធ្វើការរិះគន់ ទៅលើលោក ម៉ាប់ អូស្ត្រាលី ដែលជាមេស្តេចល្បែង បានឈប់បើកពីទីតាំងជល់មាន់នៅសង្កាត់ជ្រាវ បានរយ:ពេលប៉ុន្មានថ្ងៃសោះ.! ស្រាប់តែឃើញមកបើកសង្វៀនជល់មាន់នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប វិញដដែល ដែលទីតាំងនោះស្ថិតនៅក្នុងភូមិ ចន្ធោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ជាប់វត្តចន្លោង។ មហាជនគ្រម់មជ្ឈដ្ឋាននៅក្រុងខេត្តសៀមរាប កំពុងតែរង់ចាំមើលចំណាត់ការពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និង លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប តើមានវិធានការយ៉ាងណាដែរ ចំពោះខេត្តខ្លួនដែលមានសក្កដានុពលទេសចរណ៍ពិភពលោក បែជាបណ្តែតបណ្តោយអោយកើតមាន បនល្បែងស៉ីសង គ្រប់ប្រភេទ រីកដូចផ្សិត នៅក្នុងក្រុងខ្លួនគ្រប់គ្រងទៅវិញ។ ប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅចំណុចភូមិ ចន្ធោង សង្កាត់ស្រង៉ែ ខាងលើនេះ គឺមានម្ចាស់សង្វៀនជល់មាន់ ឈ្មោះ ម៉ាប់ អូស្ត្រាលី និងម្នាក់ទៀត ឈ្មោះ តា ហាន ជាមេការ ខាងសម្របសម្រួល គ្រប់ស្ថាប័ន សមត្ថកិច្ច នឹងអាផ្ញាធរមូលដ្ឋាន អស់ហើយ ទើបអាចដំណើរការឡើងវិញបានដូច្នេះ.!៕ មហាជនគ្រប់មជ្ឈដ្ឋានបានលើកថា អោយតែកន្លែងណាដែលកើតមានល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ កន្លែងនោះ អ្នកញៀនល្បែង តែងតែប្រើអំពើហិង្សាទៅលើគ្រួសារម្យ៉ាងវិញទៀត កើតមានចោរលួច ចោរប្លន់ ចោរកម្ម ផ្សេងៗ។ល។ ដែលប្រជាពលរដ្ឋនលើក្នុងខេត្តសៀមរាប មានការព្រួយបារម្ភយ៉ាងខ្លាំង ពិតខេត្តសៀមរាប ជាខេត្តមួយ សម្បូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិ ចម្រុះពូជសាសន៍ មកទស្សនាមើលប្រាសាទអង្គររបស់ខ្មែរយើង។ ប្រជាពរដ្ឋនិងមហាជនគ្រប់មជ្ឈដ្ឋានទូទៅនៅក្នុងខេត្តសៀមរាប សូមទទូចនិងសំណូមពរ ទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ សូម ឯកឧត្តម ដាក់អធិការកិច្ច ចុះធ្វើការស៊ើបអង្កេត និងចុះជួយអន្តរាគមន៍ បង្ក្រាបទីតាំងល្បែងជល់មាន់ ភ្នាល់ស៊ីសងដាក់ប្រាក់ ក្នុងមួយគូៗរាប់ពាន់ដុល្លារ នៅក្នុងសង្កាត់ស្រង៉ែ និងល្បែងភ្នាល់ជល់មាន់ហាយឡាយ តាមប្រព័ន្ធ អនឡាញ នៅក្នុងសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ផងទាន៕ ដោយ: លោក អាង ស៊ីគង់ អ្នកយកព័ត៌មាន ខេត្តសៀមរាប
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា