ខេត្តស្ទឹងត្រែង៖ បើយោងតាមប្រជានេសាទនៅទន្លេមេគង្គបានអោយដឹង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមនេសាទ បានចាប់បានត្រីប បែលញីទឹកសាបមួយក្បាល មានទម្ងន់ ១៨០ គីឡូក្រាម ដែលត្រូវនេសាទបានដោយចៃដន្យ នៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ប្រជានេសាទបានបន្តអោយដឹងថា៖ ត្រីបបែលញី ទឹកសាប ដែលធំសម្បើមនេះ មានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ។ ប្រជានេសាទ បានអោយដឹងទៀតថា ពួកគាត់ចង់ជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជ នៃក្នុងទន្លេមេគង្គ។ គាត់បានទាក់ទងទៅក្រុមគម្រោង អច្ឆរិយៈទន្លេមេគង្គ ភ្លាមៗ ហើយសុំអោយក្រុមការងារដាក់ស្លាក វាស់វែង និងដោះលែងត្រីបបែលយក្សទឹកសាបញីនេះត្រឡប់ទៅទន្លេធម្មជាតិវិញ។ អ្នកនេសាទប្រើទំពក់ដើម្បីចាប់ត្រី ដែលជួនកាល អាចចាប់ត្រីបបែលទឹកសាបយក្សបានដោយចៃដន្យដោយទំពក់ចាប់ត្រី ខណៈវាកំពុងចាប់ត្រីជាចំណី៕
ព័ត៌មានគួរចាប់អារម្មណ៍
តើលោក ចាន់ ណា ល្បីឈ្មោះជិតមួយទស្សវត្ស ខាងរកស៊ីដឹកឈើខុសច្បាប់ឆ្លងខេត្តមួយទៅខេត្តមួយ អាចរួចពីសំណាញ់ច្បាប់ដែលឬយ៉ាងណា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ម៉ូតូបុកនិងម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
គ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ និងភាគីម្ខាង ទៀតរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិអូរនាង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទិវាជាតិនៃការចងចាំ ២០ឧសភា ក្លាយជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខដល់កងកម្លាំង អំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា