ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប៉េអឹមផ្ទៃប្រទេស សហការ និង ប៉េអឹមខេត្តឃាត់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ.!!!
Sat,11 June 2022 (Time 12:36 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 575នាក់)


ខេត្តបន្ទាយមានជ័យ៖ បើយោងប្រភពពីមហាជន ដែលរស់នៅក្នុងខេត្តបានអោយដឹងថា៖ កាលពីវេលាម៉ោង៧ ឬ៨ព្រឹក កាលពីថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២២​ ឃើញមាន កម្លាំងរាជអាវុធហត្ថខេត្ត បានចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លើដងផ្លូវធ្វើដំណើរទៅសាលាខេត្តបន្ទាយមានជ័យ ដែលជាកន្លែងលោកធ្វើការ តែពុំទាន់ដឹងមូលហេតុ។ បើយោងប្រភពផ្សេងគ្នាបានអោយដឹងថា៖ ការចាប់ខ្លួនលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ គឺមានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត តាមដីការបស់តុលាការ​ ពាក់ព័ន្ធការចេញសែកស្អុយ មិនមានសាច់ប្រាក់។ បើយោងប្រភពច្បាស់ការណ៍សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា៖ លោក គឹង​ វណ្ណ:​ អភិបាលរងខេត្តបន្ទាយមានជ័យ​ ត្រូវជាប្អូនថ្លៃរបស់មន្ត្រីជាន់ខ្ពស់ម្នាក់​។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនភ្លាមៗ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនលោកទៅកាន់រាជធានីភ្នំពេញ ហើយកំពុងតែមានអ្នកជួយអន្តរាគមន៍ ដើម្បីអោយបាននៅក្រៅឃុំ​ និងសម្របសម្រួលជាមួយដើមបណ្តឹង ដែលជាអ្នកកាន់សែកស្អុយ។ យោងតាមច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ដែលរដ្ឋសភាអនុម័តនៅឆ្នាំ២០០៥ ប្រសិនបើតុលាការអោយឃើញថា លោក គឹង វណ្ណៈ ពិតជាចេញសែកស្អុយមែននោះ អាចប្រឈមមុខជាប់ពន្ធ និងពិន័យជាប្រាក់ផងដែរ។ -មាត្រ ២៣១ បានចែងថា «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយមានចេតនាធ្វើអោយខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពីរលាន ដល់ប្រាំមួយលានរៀល និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនប្រាក់នៃឧបករាណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ សារព័ត៌មានយើងខ្ញុំបានទទួលប្រភពមួយចេញពីសាលាខេត្តបន្ទាយមានជ័យ មកថា ការឃាត់ខ្លួនលោក គឹង វណ្ណៈ ពិតជាមានមែន ហើយក៏អោយលោកត្រឡប់មកវិញដែរ តែពុំទាន់ដឹងពាក់ព័ន្ធករណីអ្វីមួយអោយប្រាកដនៅឡើយទេ។ ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឹពីលោក​ គឹង វណ្ណៈ ឬតំណាងណាមួយបាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ ហើយសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយពីសាមីខ្លួនដែលជាប់ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការការិយាល័យនិពន្ធ ឬតាមរយៈលេខទូរស័ព្ទអង្គភាពផ្ទាល់ចំនួនពីរខ្សែ៖ ☎️Tell.092190098/☎️Tell 0886606773 សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1016 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6328 នាក់
ខែនេះ :
22166 នាក់
3 ខែនេះ :
76785 នាក់
សរុប :
1660712 នាក់