ខេត្តឧត្ដរមានជ័យ៖ ទីតាំងបនល្បែងសង្វៀនជល់មាន់និងអាប៉ោង ខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចចំការស្វាយ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដែលមានម្ចាស់ឈ្មោះ ស្រួច កំពុងបើកដំណើរការយ៉ាងរលូនដោយមិនញញើតច្បាប់.! ព្រោះមានលោកវរសេនីយ៍ឯកអ៊ួច មៅ អធិការស្រុកត្រពាំងប្រាសាទ ជាអ្នកនៅពីក្រោយខ្នង និង ជាអ្នកចង្អុលបង្ហាញគ្រប់ពេល,,,នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ និង ក្រុមអ្នកដែលចូលទៅលេងភ្នាល់ជល់មាន់ នៅទីតាំងនោះ បានបង្ហើបប្រាប់ អោយ ភ្នាក់ងារ ប៉ោយប៉ែត ប៉ុស្តិ៍ បានដឹង។ ប្រភពបន្តថា បើសិនជាមានអ្នកសារព័ត៌មានរាយការជូនលោកអធិការភ្លាម ដឹងតែអាសន្នធំហើយ.! ប្រកត់ជាក្រុមអ្នកញៀនល្បែង និង ម្ចាស់បើកបនល្បែងដឹងខ្លួនមុននាំគ្នាបំបែកផ្លូវជាក់ជាមិនខាន,,,ដូចពាក្យចាស់ពោលថា{បើខ្មោចស្រុកមិនអោយដៃ ខ្មោចព្រៃ ក៏មិនហ៊ានដែរ}.។ សព្វថ្ងៃប្រជាពលរដ្ឋសង្កេតឃើញថា នៅស្រុកត្រពាំងប្រាសាទ កំពុងមានការបើកចំហ ដល់ក្រុមអ្នកញៀនល្បែង ដែលអាចចូលទៅចាក់ភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូៗ ដោយម្ចាស់សង្វៀនឈ្មោះ ស្រួច ជាអ្នកមើលការខុសត្រូវ និងជារត់ការដ័ចំណានជូនដល់សម្ថតកិច្ចទាំងថ្នាក់ស្រុកដល់ថ្នាក់ខេត្ត ទើបមិនមានស្ថាប័នពាក់ពន្ធ័ណាចុះទៅបង្រ្កាប។ ពលរដ្ឋស្នើរសុំនិងសុំសំណូមពរដល់លោក ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និង ឯកឧត្ដម ប៉ែន កុលស្យអភិបាលនៃគណះអភិបាលខេត្ត និងជាណះបញ្ជាការឯកភាពខេត្ត ឧត្ដរមានជ័យ មេត្តាដាក់កម្លាំងចុះដល់ទីតាំងខាងលើផងទាន.!ដើម្បីជួយលុបបំបាត់រាល់បទល្មើសប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ដែលបានកើតឡើង។ជាពិសេសគោរពតាមគោលការភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច ដែលប្រមុខថ្នាក់ដឹកនាំលោកបានណែនាំកន្លងមកនិងចេញក្រសួងមហាផ្ទៃ។ នៅថ្ងៃទី១ ខែមិថុនាឆ្នាំ២០២២ ក្រុមការងារយើងខ្ញុំមិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីឈ្មោះ ស្រួច ម្ចាស់ទីតាំងបើកបនល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោង បាននៅឡើយទេ ព្រោះខលចូលគ្មានទទួល។ចំណែក លោកវរសេនីយ៍ឯក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទវិញក៏មិនអាចទំនាក់ទំនងបានដែរព្រោះខលចូលគ្មានអ្នកទទួល។ ជុំវិញការពាក់ពន្ធ័ទៅនឹងសាមុីខ្លួនខាងលើបើសិនគិតថារាល់សំណេរពាក្យពេជ្រមិនប្រក្រតីយ៉ាងណាក្រុមការងារយើងនឹងរងចាំបកស្រាយជូនជានិច្ចរាល់ម៉ោងធ្វើការ៕ ដោយៈ លោក សួន ចំណាប់
ព័ត៌មានគួរចាប់អារម្មណ៍
បុរសម្នាក់ សម្លាប់សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែង ណេត អនឡាញ ដំណើរការយ៉ាងរលូនក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប.!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើបាក់រលំសង្កត់ នៅមុខ ប្រាសាទប្រែរូប ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា