ខេត្តក្រចេះ៖ កាលពីថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២២ នៅបណ្តាញ គេហទំព័រនៃព័ត៌មានក្នុងស្រុក បានកំពុងនាំគ្នាចុះផ្សាយព្រោងព្រាត ពាក់ព័ន្ធទៅនឹងរឿង ក្រុមមេឈ្មួញបាននាំគ្នាធ្វើសកម្មភាពដឹកជញ្ជូនធ្យូងយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ លើដងផ្លូវជាតិលេខ ៧៨ គឺចេញពីចំណុច ភ្នំគុស ស្ថិតក្នុងភូមិឡរ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដឹកកាត់តាមរង្វង់មូលទីរួមស្រុកស្នួល ខេត្តក្រចេះ យកទៅលក់អោយ មេឈ្មួញនៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន អូរលាវ ក៏ប៉ន្តែ! សមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន មិនទាន់មានចំណាត់ការបង្រ្កាបនៅឡើយទេ សង្ស័យត្រូវថ្នាំសន្តំ ក្រដាសដុល្លារ ពីមេឈ្មួញទាំងនោះ ប្រចាំខែអស់ហើយ ទើបមិនបង្ក្រាប។ បើយោងប្រភពមួយផ្សេងគ្នាបានអោយអ្នកសារព័ត៌មានយើងខ្ញុំដឹងថា៖ សព្វថ្ងៃនេះ ការដឹកជញ្ជូនធ្យូងឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម នៅចំណុចខាងលើ បានយ៉ាងរលូន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធទៅហើយ ទើបក្រុមមេឈ្មួញអាចរត់ពន្ធនាំធ្យូងដឹកចេញទៅលក់បាន "បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃ ក៏មិនហ៊ានចូលដែរ"។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា៖ សកម្មភាពដឹកជញ្ជូនធ្យូងឆ្លងដែននេះ បានចរាចរណ៍ជាង២ខែមកហើយ ដោយក្រុមមេឈ្មួញទាំងនោះ បានប្រើមធ្យោបាយដឹកជញ្ជូនតាមរថយន្តសាំងយ៉ុងកែឆ្នៃ ក្នុងមួយថ្ងៃៗ មិនក្រោមពី ២០ គ្រឿង នោះទេ។ មហាជនបាននាំគ្នារិះគន់ចំៗទៅលើលោក ខៀវ ប៉ូលីន ប្រធានច្រកការពារព្រំដែន អូលាវ និងមន្រ្តីពាក់ព័ន្ធមួយចំនួនតូចថា៖ អសមត្ថភាពក្នុងបង្ក្រាប បែជានាំគ្នាសម្ងំស្ងាត់ស្ងៀមឈឹង បណ្តែតបណ្តោយអោយអោយពួកមេឈ្មួញទុច្ចរឹត ដឹកជញ្ជូនធ្យូងតាមអំពើចិត្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា