ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
យាយច្រឹប ពិតជាខ្លាំងមែន អាចរក្សាមុខរបរជល់មាន់ តាមអនឡាញ ដែរច្បាប់ហាមឃាត់ នៅផ្ទះរបស់ខ្លួន បើកលេងបានយ៉ាងរលូន ព្រោះលោកអធិការក្រុងព្រៃវែងធ្វើជាដេកលក់
Sat,18 June 2022 (Time 06:15 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 475នាក់)


ខេត្តព្រៃវែង៖ ពិតជាខ្លាំងមែន (យាយច្រឹប) អាចរក្សាទីតាំងជល់មាន់អនឡាញ ដែរច្បាប់ហាមឃាត់ នៅផ្ទះរបស់ខ្លួនបើកលេងបានយ៉ាងរលូន សង្ស័យលោក(យាយ ច្រឹប) ចេះមន្តអាគម សន្តំចិត្ត លោកអធិការក្រុងព្រៃវែងទេដឹង? ឬលោកបានដឹងហើយមិនហ៊ានបង្ក្រាប ព្រោះខ្លាចដាច់ខ្ទង់ចំណូល ក្រៅក្របខ័ណ្ឌ រឺយ៉ាងណា? បើមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំង (យាយច្រឹប) ដែលស្ថិតនៅក្នុងភូមិជេីងទឹក (ក) សង្កាត់ជើងទឹក ក្រុងព្រៃវែង ឃើញនៅតែអាចបើកដំណើររលេងជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង បើទោះបីជា បណ្ដាសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានចុះផ្សាយកាលពីប៉ុន្មាបថ្ងៃមុនក្តី ហាក់គ្មានប្រសិទ្ធភាព រហូតមកដល់ថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២២ ឃើញនៅបើកលេងដដែល។ បើយោងប្រភពពីអ្នកចេញចូលលេងល្បែងសុីសង ជល់មាន់ តាមអនឡាញ នៅផ្ទះ(យាយច្រឹប) បានអោយដឹង គាត់បើកលេងដុះស្លែរយូហើយ និងបានរត់ការគ្រប់ច្រកល្ហកនិងចាយខ្ទង់ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងព្រៃវែងអស់ហើយ ដើម្បីរក្សាភាពស្ងៀមស្ងាត់ ក្នុងការបើកលេងដោយសេរី មិនចាំបាច់ព្រួយបារម្ភខ្លាចសមត្ថកិច្ចចុះមកបង្ក្រាបទេ។ ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះ បាននាំគ្នាលើកឡើងថា ល្បែងអនឡាញមានគ្រប់ភេទរីកដុះដាលដូចផ្សិតទៅហើយសព្វថ្ងៃនេះ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ អោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទទាំងអស់ យកទៅអនុវត្ដន៍ ដើម្បីទប់ស្កាត់ និង កាត់បន្ថយ អំពើហិង្សាក្នុងគ្រួសារ និង អំពើ ចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ល។ ផ្ទុយមកវិញ ទីតាំងបនល្បែងស៊ីសងខុសច្បាប់កាន់តែកើនឡើងទ្វេដងនៅក្នុងក្រុងព្រៃវែង បូករួមទាំងឆ្នោតវៀតណាម ដែលមានច្រើនប៉ុស្តិ៍ ខ្មែរមួយចំនួនដែលញៀនល្បែងកំពុងក្លាយជា ទាសករ ថៅកែល្បែងអស់ហើយ។ ទោះជាយ៉ាងនេះក្តី បងប្អូនប្រពលរដ្ឋមានសង្ឃឹមនិងជឿជាក់លើកលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ដែលលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋកន្លងមក ហើយពួកគាត់សង្ឈឹមយ៉ាងមុតមាំទៅលើលោកស្នងការ និងលោកអភិបាលក្រុងនិងខេត្ត ជឿថាលោកនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងឡាយនេះ ដើម្បីអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចជាក់ជាពុំខានឡើយ។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកអធិការក្រុងព្រៃវែង បានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយបើសិនសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅមិនមានភាពសុក្រិតនិងមិនយុត្តិធម៌សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំ រងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើ ឬតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែនៅក្នុងគេហទំព័រ៖ 📲Tell.092190098/0886606773 សូមអរគុណ (វគ្គ២)៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
860 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6172 នាក់
ខែនេះ :
22010 នាក់
3 ខែនេះ :
76629 នាក់
សរុប :
1660556 នាក់