ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!!
Tue,21 June 2022 (Time 11:11 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 415នាក់)


ស្រុកជីក្រែង៖ កាលពីពេលថ្មីៗកន្លងមកនេះមហាជន គេបានឃើញលោក ម៉ុង ប៉ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដឹកនាំកម្លាំងចុះបង្ក្រាបនិងបិទទីតាំង ឡធ្យូង ជាច្រើនកន្លែង និង បានអោយធ្វើកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្មបន្តទៀត។ តែបើទោះបីមានការធ្វើកិច្ចសន្យាបញ្ឈប់យ៉ាងក្តី មិនបានមួយពប្រិចភ្នែកផងនោះ ក្រុមសារព័ត៌មានជាច្រើនអង្គភាព នៅឃើញមានរថយន្តសាំយ៉ុង និង គោយន្តកន្ត្រៃជាច្រើនគ្រឿងបានធ្វើចរាចណ៍ដឹកធ្យូងចេញពីផ្ទះប្រជាពលរដ្ឋ ពេញនៅលើដងផ្លូវដូចហែរកឋិនអញ្ជឹង និងមានរថយន្តចតលើកឃ្យូងតាមផ្ទះប្រជាពលរដ្ឋជាច្រើនផងដែរ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ មួយអន្លើក្រោយមក បណ្តាញសារព័ត៌មានបានធ្វើការទំនាក់ទំនងទៅលោក ហុង ដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដើម្បីសាកសួរជុំវិញករណីបទល្មើសចរាចណ៍ដឹកជញ្ជូនធ្យូងនេះផងដែរ លោក ថា៖ បានធ្វើការបង្ក្រាបនិងធ្វើកិច្ចសន្យាអស់ហើយ។ លោកបន្តទៀតថា៖ ដោយសារតំបន់នោះគឺប្រជាពលរដ្ឋបានដឹកឈើក្រាក់យកមកដុតចេញជាធ្យូងនោះទេ ពុំមានឈើស្រស់ៗនោះឡើយ គឺ បរិស្ថានគេមិនអោយចេញនោះទេ តែលោកនិងនៅតែមានចំណាត់ការចំពោះបទល្មើសធ្យូងនេះដដែរ ។ បើតាមក្រុមអ្នកដឹកធ្យូងបានបញ្ជាក់ប្រាប់បណ្តាញសាេព័ត៌មានថា៖ ពួកគេមិនខ្លាចមន្ត្រីជំនាញ និងអ្នកកាសែត ដែលបានចុះផ្សាយនោះទេ ព្រោះគេបានបង់ប្រាក់អោយទៅក្រុមមន្ត្រីជំនាញនោះអស់ទៅហើយ។ ដោយឡែក លោក ម៉ុង ប៊ុនលីម នាយខណ្ខរដ្ឋបាលព្រៃឈើខេត្តសៀមរាប នៅថ្ងៃដដែល បានប្រាប់បណ្តាញសារព័ត៌មានថា៖ លោកបានចុះធ្វើកិច្ចសន្យាអស់ហើយពុំមានទេ ហើយលោកថា៖ នៅតែចុះនិងចំណាត់ការជាបន្តបន្ទាប់ទៀត អោយតែមានក្រុមដឹកធ្យូង និង ឡធ្យូង ធ្វើសកម្មភាព។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២ ឃើញមានរថយន្តសាំយ៉ុង និងគោយន្តកន្ត្រៃជាច្រើនគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនធ្យូងពេញរថយន្តចេញពីភូមិពង្រលើ ឃុំពង្រលើ ស្រុកជីក្រែងខេត្តសៀមរាប ឆ្ពោះចេញទៅលើផ្លូវជាតិលេខ៦ យកទៅចែកចាយតាមបណ្តាខេត្តនានា។ ហើយបើយោងប្រភពពីពលរដ្ឋដែលរស់នៅទីនោះបានអោយដឹងថា៖ ក្នុងមួយថ្ងៃៗមិនក្រោមពី១០ទៅ២០ឡាននោះទេ តែមន្ត្រីជំនាញពាក់ពន្ធ័ ជាពិសេស លោក ហុង ដានាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ពុំមានចំណាត់ការបង្រ្កាបឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1033 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6345 នាក់
ខែនេះ :
22183 នាក់
3 ខែនេះ :
76802 នាក់
សរុប :
1660729 នាក់