ខេត្តឧត្តរមានជ័យ៖ បើយោងតាម ផេក ផ្លូវការរបស់ ស្នងការរដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ និង ការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ នៅវេលាម៉ោង ១៥និង០០នាទី លោក វរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ និងកម្លាំងប្រជាការពារ សរុបចំនួន ២០នាក់ បានចុះបង្ក្រាប និងរុះរើទីតាំងប្រព្រឹត្តិល្បែងស៉ីសង (ជល់មាន់) មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ វត្ថុតាងដកហូត រួមមាន៖ ម៉ូតូ ចំនួន ០៥គ្រឿង ,មាន់ជល់ ចំនួន ០២ក្បាល និងសម្ភារៈ មួយចំនួនទៀត។ បច្ចុប្បន្នវត្ថុតាងខាងលើ បានឃាត់រក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បន្ទាប់ពីមហាជនគ្រប់មជ្ឈដ្ឋាន និង ប្រជាពលរដ្ឋដែលរស់នៅស្រុកត្រពាំងប្រាសាទ បានឃើញចំណាត់ការលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់កម្លាំងក្រោមឱវាទ សហការចុះបង្ក្រាបទីតាំងលួចលេង ជល់មាន់ នៅក្នុងចំការស្វាយចន្ទីបានយ៉ាងរហ័ស ប្រជាពលរដ្ឋក៏នាំគ្នា អបអរសាទរ និងកោតសរសើរ ចំពោះទឹកចិត្តលោកស្នងការខេត្តឧត្តរមានជ័យ ជាខ្លាំង ដែលបានយកចិត្តទុកដាក់លុបបំបាត់វង់ល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់ថ្នាក់ដឹកនាំ សូមអរគុណ អរគុណសន្តិភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា