ខេត្តសៀមរាប៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីដើមឈើបាក់សង្កត់រថយន្តមួយគ្រឿង ម៉ាក Hyundai Static H1 ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 2B-0061 ដែលបើកបរដោយបុរសម្នាក់ រួមដំណើរដោយមគ្គទ្ទេសក៍ទេសចរណ៍ម្នាក់ និងភ្ញៀវអន្តរជាតិចំនួន៤នាក់ នៅត្រង់ចំណុចខាងមុខប្រាសាទប្រែរូប ដែលស្ថិតនៅក្នុង ភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលនៅវេលាម៉ោង០៥និង១៥នាទីល្ងាច។ ប្រភពបានអោយដឹងថា៖ រថយន្តខាងលើ ជារថយន្តដឹកភ្ញៀវទេសចរ របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ហើយរថយន្ដនេះ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចមុខប្រាសាទប្រែរូប ក៏ជួបឧបទ្ទវហេតុ ត្រូវដើមឈើមួយដើមធំបាក់សង្កត់ពីលើតែម្ដង។ ក្នុងករណីនេះដែរ បណ្ដាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ តែមិនមានបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងមគ្គុទេសទេសចរម្នាក់ឡើុយ។ ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់អំពីមូលហេតុ និងរបាយការណ៍ច្បាស់លាស់នៅឡើយទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរសម្នាក់ សម្លាប់សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែង ណេត អនឡាញ ដំណើរការយ៉ាងរលូនក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប.!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើបាក់រលំសង្កត់ នៅមុខ ប្រាសាទប្រែរូប ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា