ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្លាំងមែនម្ចាស់ ការ៉ាស់លាងឡាន(ថ្មីជានិច្ច) ចាប់បើក​ដំណើរ​ការល្បែងស៊ីសងខុសច្បាប់ឡើងវិញហើយ ក្រោយពេលសមត្ថកិច្ចចុះធ្វើកិច្ចសន្យាកាលពីខែកុម្ភះ.!!!
Tue,07 June 2022 (Time 11:38 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 525នាក់)


ភ្នំពេញ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានមកថា ទីតាំងល្បែងស៊ីសងខុសច្បាប់(អាប៉ោង) កំពុងប្រមូលផ្ដុំគ្នាលេងភ្នាល់ដាក់លុយយ៉ាង គគ្រឹកគគ្រេង នៅចំណុចការ៉ាស់លាងឡាន(ថ្មីជានិច្ច) ស្ថិតនៅផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ តែពុំទាន់ឃើញសមត្ថកិច្ចចុះមកបង្ក្រាបនៅឡើយទេ សង្ស័យជាឆ្នាំងបាយអាជ្ញាធរមានសត្ថកិច្ចក្នុងមូលដ្ឋានអស់ហើយមើលទៅ។ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តថា៖ ទីតាំងការ៉ាស់លាងឡាន(ថ្មីជានិច្ច) គេបើកលេងចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូត​ដល់​ម៉ោង​៥ល្ងាច ហើយលេងទឹកលុយធំៗណាស់ គឺលេងលំដាប់ VIP ។ ប្រភពដដែលបានបញ្ជាក់ថា៖ ទីតាំងលេងល្បែង អាប៉ោង ស៊ីសងខុសច្បាប់ ក្នុងការ៉ាស់លាងឡាន(ថ្មីជានិច្ច) មហាជនក៏ធ្លាប់ឃើញ សមត្ថកិច្ចខណ្ឌដឹកនាំកម្លាំចុះមកបង្ក្រាប និង អោយម្ចាស់ទីតាំងធ្វើកិច្ចសន្យាម្តងរួចមកហើយ កាលពីថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២២ កន្លងថ្មីៗនេះ។ ប្រជាពលរដ្ឋស្នើសុំអោយសារព័ត៌មានយើងខ្ញុំ ធ្វើការចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា ដើម្បីអោយព័ត៌មានមួយនេះ បានដល់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោក ទៀង ចន្ទសា អធិការនគរបាលខណ្ឌ បានដឹង បានជ្រាប និងធ្វើការទប់ស្កាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះអោយខានតែបាន ដើម្បីភូមិឃុំមានសុវត្តិភាពទាំង ៧ ចំណុច របស់ក្រសួងមហាផ្ទៃ។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ សូមឯកឧត្តមទាំងពីរ មេត្តាចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវ និង ធ្វើការបង្ក្រាបទាន់ពេលវេលាផងទាន៕ ដោយ: លោក សេង រ័ត្ន និពន្ធនាយករង

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1584 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6896 នាក់
ខែនេះ :
22734 នាក់
3 ខែនេះ :
77353 នាក់
សរុប :
1661280 នាក់