ខេត្ដព្រៃវែង៖ មានសេចក្តីរាយមកថា នៅផ្ទះយាយច្រឹប កំពុងបើកអោយភ្ញៀវចូលទៅលេងល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ ដែលទីតាំងនេះស្ថិតនៅក្នុងភូមិ ជេីងទឹក (ក) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្ដព្រៃវែង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ បើយោងប្រភពពីអ្នកចេញចូលលេងល្បែងសុីសង ជល់មាន់ តាមអនឡាញ បានអោយដឹងថា ទីតាំងជល់មាន់មួយកន្លែងនេះ គឺបើកលេងដុះស្លែយូហើយ ម្យ៉ាងវិញទៀតនោះ (យាយច្រឹប) បានរត់ការគ្រប់ច្រកល្ហកនិងចាយខ្ទង់ដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងព្រៃវែងអស់ហើយ ដើម្បីរក្សាភាពស្ងៀមស្ងាត់ គឺអាចបើកលេងដោយសេរី មិនចាំបាច់ព្រួយបារម្ភខ្លាចសមត្ថកិច្ចចុះមកបង្ក្រាបឡើយ។ ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននោះ បាននាំគ្នាលើកឡើងថា ល្បែងអនឡាញមានគ្រប់ភេទរីកដុះដាលដូចផ្សិតទៅហើយសព្វថ្ងៃនេះ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ អោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទទាំងអស់ យកទៅអនុវត្ដន៍ ដើម្បីទប់ស្កាត់ និង កាត់បន្ថយ អំពើហិង្សាក្នុងគ្រួសារ និង អំពើ ចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ល។ ផ្ទុយមកវិញ ទីតាំងបនល្បែងស៊ីសងខុសច្បាប់កាន់តែកើនឡើងទ្វេដងទៅវិញ។ ទោះជាយ៉ាងនេះក្តី បងប្អូនប្រពលរដ្ឋមានសង្ឃឹមនិងជឿជាក់លើកលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ដែលលោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋកន្លងមក ហើយពួកគាត់សង្ឈឹមយ៉ាងមុតមាំទៅលើលោកស្នងការ ថាលោកនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះ ដើម្បីអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកអធិការក្រុងព្រៃវែង បានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយបើសិនសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅមិនមានភាពសុក្រិតនិងមិនយុត្តិធម៌សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំ រងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើ ឬតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖ ☎️Tell.092190098 ☎️Tell.0886606773 សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរសម្នាក់ សម្លាប់សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែង ណេត អនឡាញ ដំណើរការយ៉ាងរលូនក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប.!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើបាក់រលំសង្កត់ នៅមុខ ប្រាសាទប្រែរូប ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា