ខេត្តឧត្ដរមានជ័យ៖ គ្រាន់តែជំម្ងឺកូវីដ១៩ ស្ងប់ស្ងាត់ភ្លាម ក្រោយពីសេចក្ដីសម្រេចរបស់ក្រសួងអនុញ្ញាតបើកប្រទេសឡើងវិញទាំងអាជីកម្មគ្រប់មជ្ឈដ្ឋានមិនទាន់បានប៉ុន្មានផង.! មហាជនសង្កេតឃើញថា លោកឧកញ្ញាលឹម ហេង ធ្លាប់ល្បីឈ្មោះបោះសម្លេងក្នុងមុខជំនួញជួញឈើ និង ប្រមូលទិញឈើប្រណិតតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃ ជាម្ចាស់រីសតផង ជាថៅកែកាស៊ីណូ៣ច្រកតាមខ្សែរបន្ទាត់ព្រំដែន លើភ្នំដងរ៉ែក លាតសន្ធឹងចាប់ពីច្រកទ្វារអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ច្រកទ្វារអន្តរជាតិ ជប់ គគី ស្រុកបន្ទាយអំពិល សុទ្ធសឹងជាកាស៊ីណូ របស់លោកឧកញ្ញា លឹម ហេងទាំងអស់។ ថែមទាំងកើបលុយវ័ន្តលានដុល្លារពីពលរដ្ឋខ្មែរដែលចូលទៅចាក់ល្បែងស៊ីសងក្នុងការស៊ីណូរបស់លោក សង្ស័យថារំលោភកិច្ចព្រមព្រៀង (ស.ជ.ណ) ចេញដោយទីស្រ្តីការគណ:រដ្ឋមន្រ្តីទៀតផង ព្រោះល្បែងស៊ីត្រូវបានអនុញ្ញាតអោយសម្រាប់ការទំនាក់ទំនងកាត់ទូត រកស៊ីជំនួញពានិជ្ជកម្ម និង សម្រាប់ទទួលភ្ញៀវជាជនបរទេសចូលមកលេងប៉ុណ្ណោះ។ តែបច្ចុប្បន្នល្បែងស៊ីក្នុងកាស៊ីណូ ប្រែក្លាយទៅជាការពង្វក់អោយពលរដ្ឋខ្មែរទៅជាទាសកល្បែង ធ្លាក់ខ្លួនចូលក្នុងនរកទាំងរស់អញ្ចឹងមានអ្នកខ្លះ យំលែងចេញ សើចមិនសម បង្ករអោយមានភាព ក្ដៅក្រហាយ ឈ្លោះប្រកែកក្នុងគ្រួសារ បែកបាក់ប្រពន្ធកូន លក់អស់ទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែង ដ៏មានតម្លៃ កើតជាអំពើរហឹង្សារ ឈានដល់អំពើរចោរកម្ម លួច ឆក់ បន្ល់ ជាដើម។ល។ ដែលធ្វើអោយអសន្តិសុខ មានការភ័យខ្លាចដល់ពលរដ្ឋ និង សង្គមជាតិព្រោះតែការបង្កើតល្បែងស៊ីសង។ មហាជនគ្រប់មជ្ឈដ្ឋានចោតជាសំនួរសួរថា៖ តើនៅក្នុងការចែងច្បាប់លិខិតអនុញ្ញាត (ស.ជ.ណ)ចេញដោយទីស្រ្តីការគណ:រដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជាយើង មានអនុញ្ញាតអោយពលរដ្ឋខ្មែចូលទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូដែរទេទាន? សូមលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត និង ឯកឧត្ដម ប៉ែន កុសល្យអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាគណ:បញ្ជាការឯកភាពខេត្ត មេត្តាទានជ្រាប់។ ជាពិសេសមានតែសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចក្រហោម ស ខេង ប៉ុណ្ណោះ អាចជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋបានទាន៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា