ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេឈ្មួញជើងខ្លាំង ឈ្មោះ អាប្រុស ប្រចាំស្រុកថាឡាបរិវ៉ាត់ ហ៊ានបញ្ជាកូនចៅ អោយបើកគោយន្តដឹកឈើបំបុកអ្នកសារព័ត៌មាន ៦រូប.!!!
Tue,12 July 2022 (Time 08:39 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 352នាក់)


ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រុមសារព័ត៌មាន ៦ រូប បានធ្វើដំណើរពីខេត្តរតនគីរី លុះមកដល់ខេត្តស្ទឹងត្រែង នៅចំណុចភូមិថ្លា ឃុំថ្លា ស្រុកថាឡាបរិវ៉ាត់ បានប្រទះឃើញគោយន្តកន្ត្រៃមួយគ្រឿកំពុងដឹកឈើស្រស់ជ្រៀកស្រាប់ ជិត៣គូប ដឹកលើដងផ្លូវជាតិលេខ៦៤ ហើយក៏បានសួរនាំទៅតៃកុងមួយភ្លេត ថាការដឹកដឹកជូញឈើជ្រៀកស្រស់នេះ មានច្បាប់អនុញ្ញាតិពីខាងមន្ត្រីជំនាញពាក់ព័ន្ធប្រចាំភូមិស្រុកខាងលើដែលរឺទេ.? ស្រាប់តែមានបុគ្គលម្នាក់ បើករថយន្តម៉ាកប៉ាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខ (ភ្នំពេញ 2Y-3841) ចុចទំលាក់កញ្ចក់រថយន្តហើយស្រែកខ្លាំងៗថាពួកហែងបើកបុកវាទៅ រួចក៏បត់រថយន្តបើកទៅ តែក្រុមសារព័ត៌មានយើងជាច្រើនអង្គភាពមិនតក់ស្លុតឡើយ បានព្យាយាមតាមប្រម៉ាញ់ថតយករូបភាព ទៅដល់មុខផ្ទះមួយយកន្លែង ស្រាប់តែឃើញក្រុមអ្នកបើក គោយន្តកន្ត្រៃនោះ កំពុងទំលាក់ឈើ តាមបញ្ជាពីបុគ្គលម្នាក់នោះ ទាំងសភាពភ័យស្លន់ស្លោ ប្រហែលជាខ្លាច សារព័ត៌មានរាយការណ៍ទៅជំនាញហើយមើលទៅ ទើបបានជាប្រញាប់ប្រញាល់ទំលាក់ឈើទាំងនោះចុះបែបនេះ។ ខណៈនោះដែរ បុគ្គលម្នាក់នោះ ឃើញក្រុមសារព័ត៌មាន កំពុងថតផ្តិតយករូបភាពជាក់ស្តែង បែជាបោះសម្ដីគំរាម មកលើសារព័ត៌មាន ទាំងកំរោល ជាបន្តបន្ទាប់ និងចង់វ៉ៃអ្នកសារព័ត៌មាន មួយស្បែកជើងថែមទៀតផង សូមស្តាប់សម្តីពីបុគ្គលម្នាក់នេះ ដែលក្រុមអង្គភាពយើងខ្ញុំថតជាវីដេអូរ បានហើយក៏មិនអាចទទួលពាក្យសម្តីពាលបែបនេះបានដែរ។ បើយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើបានអោយក្រុសារព័ត៌មានដឹងដែរថា៖ មេឈ្មួញជើងខ្លាំងរូបនេះឈ្មោះ អាប្រុស គឺវាមាន អតចរឹក ក្អេងក្អាង គ្រអឺត គ្រទម ឈ្លើយខ្លាំងណាស់ ប្រចាំស្រុកថាឡាបរិវ៉ាត់នេះ និង លឺថាម្នាក់នេះក៏ជាសមត្ថកិច្ចមួយរូបដែរ តែមិនដឹងនៅអង្គភាពណាអោយប្រាកដនោះទេ! គឺឃើញ អាប្រុន នេះ បើកតែឡាន រត់ការ និងចាំកាងអោយគោយន្តដឹកឈើ នៅលើដងផ្លូវជាតិលេខ ៦៤ សឹងជារៀងរាល់ថ្ងៃយប់បានយ៉ាងរលូន មិនដឹងថា អាប្រុស នេះ អាងខ្សែខ្នងបង្អែកធំប៉ុណ្ណាទេ? សូមបីតែអ្នករកស៊ីដឹកឈើលក់ដូចគ្នាក៏ខ្លាចម្នាក់នេះដែរ។ ជុំវិញនៃការស្រែក ប្រមាថ និងចោទប្រកាន់មកលើក្រុមសារព័ត៌មាន៦រូបខាងលើ ក្រុមសារព័ត៌មានយើងខ្ញុំ សូមស្នើសុំទៅដល់ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមស្នងការខេត្ត និង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនិងមន្ត្រីជំនាញផ្នែកមេខណ័រដ្ឋបាលព្រៃឈើ រុក្ខាប្រម៉ាញ់និងនេសាទខេត្ត សូមចាត់វិធានការ ទៅលើមេឈ្មួញឈ្មោះ អាប្រុស ម្នាក់នេះផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1037 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6349 នាក់
ខែនេះ :
22187 នាក់
3 ខែនេះ :
76806 នាក់
សរុប :
1660733 នាក់