ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រថយន្តយីឌុប ១ គ្រឿង ដឹកឈើជាច្រើនម៉ែត្រគូប បែជាខូចពាក់កណ្តាលផ្លូវ លើផ្លូវជាតិលេខ ៦២ ជិតដប់ថ្ងៃហើយ បែជា លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ បានត្រឹមតែមើលមួយភ្លេត គ្មានចំណាត់ការបង្ក្រាប.!!!
Mon,18 July 2022 (Time 01:11 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 468នាក់)


ខេត្តព្រះវិហារ៖ មានរថយន្តយីឌុប ១ គ្រឿង ដឹកឈើ លើដងផ្លូវជាតិលេខ ៦២ ហៅ (ផ្លូវក្រាំងដូង) ដឹកឆ្ពោះទៅខេត្តកំពុងធំ ដែលមានស្លាកលេខ (កំពង់ធំ 3A-1359) តែអកុសល ត្រូវបានខូចរថយន្ត ជិត១០ថ្ងៃហើយ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក៏ប៉ុន្តែ.!នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលរាយការណ៍ជូនទៅ លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ លោកក៏បានដឹកនាំកម្លាំងចុះមកត្រួតពិតនិត្យបានមួយភ្លេតដែរ ហើយក៏ឃើញមានឈើផ្ទះចាស់នៅពីលើ លោកក៏ ប្រញាប់ប្រញាល់ ត្រឡប់ទៅវិញភ្លាម ដោយមិនបានប្រាប់ក្រុមសារព័ត៌មានយើងនោះទេ?។ មួយអន្លើក្រោយមកក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលទៅលោកដើម្បីសួរនាំករណីខាងលើ លោក វង្ស វិសិដ្ឋ បានឆ្លើយបំភ្លឺថា លោកមិនអាចធ្វើការឆែកឆេរ និងរើឈើក្នុងឡាននេះបានទេ ចាំម្ចាស់គេមកសិន ទើបខាងជំនាញលោកអាចធ្វើការតាមនីតិវិធីបាន។ ជុំវិញករណីរថយន្តយីឌុបដឹកឈើកំពុងតែខូចនៅលើដងផ្លូវជាតិលេខ៦២ ខាងលើ ប្រជាពលរដ្ឋនិងមហាជនរួមនឹងសារព័ត៌មានជាច្រើនអង្គភាព កំពុងមានការងឿងឆ្ងល់ជាខ្លាំង ខណៈដែល លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ ដឹកនាំកម្លាំងត្រួតពិនិត្យឃើញឈើក្នុងរថយន្តយីឌុបហើយ បែរជាគ្មានចំណាត់ទៅវិញ ឬមួយលោកមាន ចេតនា ពន្យាពេល ជាច្រើនថ្ងៃបន្តទៀត ដើម្បីអោយម្ចាស់ឈើមានឱកាស ក្នុងការរត់ច្បាប់អនុញ្ញាតិ ពីមន្ត្រីជំនាញសិន ទើបរថយន្តយីឌុប នេះ អាចបន្តដឹកឈើទៅដល់គោលដៅ ដោយជោគជ័យ។ បើចឹងមែននោះ មិនខុសពីពាក្យចាស់ពោលថា៖ កន្ទេលធំ បន្លំដេក រឺ ត្រីងៀត ឈ្លាតពងនោះទេ?៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
863 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6175 នាក់
ខែនេះ :
22013 នាក់
3 ខែនេះ :
76632 នាក់
សរុប :
1660559 នាក់