ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមជនសង្ស័យលួចម៉ូតូចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ.!!!
Sat,02 July 2022 (Time 06:07 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 463នាក់)


ក្រុងប៉ោយប៉ែត៖ ថ្ងៃសៅរ៍០៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទី មានប្រជាពលរដ្ឋឈ្មោះ ប៊ឺ ណៃស្រីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកប្ដឹងរាយការណ៍ថាមានចោរលួចកាច់ក ម៉ូតូ ម៉ាក ZOOMER-X ពណ៌ខ្មៅ មានលេខតួ MLHJF6230 J5034082 និងមានផ្លាកលេខ បាត់ដំបង 1AF-8726 របស់គាត់ដែលជួលអោយឈ្មោះ ប៊ុន ចាន់ឌឿន ភេទស្រី អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពេលគាត់ឆែក GPS ឃើញថាស្ថិតនៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាល ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានទទួលព័ត៌មានតាមទូរស័ព្ទរួច កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល និងកម្លាំងជំនាញព្រហ្មទណ្ឌ ចុះទៅតាម GPS នៅពេលទៅដល់ចំណុចនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១.ឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ។ ២.ឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ។ ៣.ឈ្មោះកៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ ៤.ឈ្មោះ ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល ទាំងអស់គ្នា។ កម្លាំងអធិការក្រុងប៉ោយប៉ែតដកហូតបានម៉ូតូចំនួន៣គ្រឿង៖ ១/.មាន ម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិក គ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081 ២/.មាន ម៉ាកហ្សូមមឺអិច (ZOOMER -X) ពណ៌ខ្មៅ ដែលបាត់នោះ ៣/.ម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានផ្លាកលេខ និងឧបករណ៍ ដូចជា សោរ ដែកកាប់ ស្នាប់ដៃ និង ដែកកេស កែច្នៃមួយចំនួន។ យកមកអធិការដ្ឋានដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ ចំពោះម៉ូតូម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081 ជនរងគ្រោះឈ្មោះជា សាវីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានដាក់ពាក្យបណ្ដឹង នៅផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែតផងដែរ ដោយចោរបានលួចកាច់កម៉ូតូ។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកន្ដាល ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរគ្រឿងញៀនទៀតផង។ ចំពោះជនសង្ស័យឈ្មោះ កៅ ដុល្លា ហៅ ឡា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅក្នុងបន្ទប់ជាមួយជនសង្ស័យឈ្មោះ បូលី ពៅ ហៅង៉ោល ជាបក្សពួក។ កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីបន្ត។ ចំណែកឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ និង ជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំ ពុំមានការពាក់ព័ន្ធអំពើលួចឡើយ កម្លាំងជំនាញស្នើសុំធ្វើការអប់រំ កិច្ចសន្យា អោយត្រឡប់ទៅផ្ទះវិញ។ ចំពោះម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើ កម្លាំងជំនាញស្នើសុំ ធ្វើការប្រគល់ទទួលអោយទៅម្ចាស់ម៉ូតូវិញ ដើម្បីយកទៅប្រើប្រាស់៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
845 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6157 នាក់
ខែនេះ :
21995 នាក់
3 ខែនេះ :
76614 នាក់
សរុប :
1660541 នាក់