ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! អេស្កាទ័រ១គ្រឿង កំពុងវ៉ៃបំផ្លាញព្រៃឈើនៅលើភ្នំបូក ដើម្បីយកដីធ្វើជាសម្បត្តិផ្ទាល់ខ្លួន ពលរដ្ឋសង្ស័យថាលោកអភិបាលស្រុកគូលែន ជាអ្នកបើកភ្លើងខៀវ.!!!
Fri,22 July 2022 (Time 10:50 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 370នាក់)


ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន បានរាយការណ៍អោយក្រុមសារព័ត៌មានយើងខ្ញុំដឹងថា មាន អេស្កាទ័រ មួយគ្រឿង កំពុងវ៉ៃបំផ្លាញព្រៃឈើអស់ជាច្រើនហិកតា នៅលើភ្នំបូក ដើម្បីយកដីធ្វើចំការ ទុកជាសម្បត្តិផ្ទាល់ខ្លួន ដោយពុំឃើញមានអាជ្ញាធរស្រុកគូលែន និង ភូមិឃុំ ចុះមកត្រួតពិនិត្យនិងធ្វើការហាមឃាត់នៅឡើយទេ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាមក្រុមសារព័ត៌មានយើងខ្ញុំបានចុះទៅដល់ចំនុចទីតាំងខាងលើ ដែលប្រភពប្រាប់ថា មានអ្នកមានលុយនិងអំណាចម្នាក់ ឈ្មោះ ឆុន នៅខេត្តត្បូងឃ្មុំ កំពុងជួលថៅកែអេស្កាទ័រ អោយដាក់គ្រឿងចក្រមួយគ្រឿង ចូលវ៉ៃបំផ្លាញព្រៃឈើនៅលើភ្នំបូក ប៉ុន្មានថ្ងៃមកនេះ ពិតជាមានសកម្មភាព វ៉ៃកម្ទេចព្រៃ ដូចសេចក្ដីរាយការណ៍មែន,,តែពេលដែលក្រុមសារព័ត៌មានយើងខ្ញុំកំពុងថតផ្តិតយករូប ស្រាប់តែតៃកុងអេស្កាទ័រ ផ្អាកធ្វើសកម្មភាពតែម្តង។ សូមបញ្ជាក់ផងដែរថា៖ ទីតាំងអេស្កាទ័រកំពុងវ៉ៃព្រៃលើកំពូលភ្នំបូក គឺចូលទៅតាមផ្លូវ អូរ ចាក់ស្រា ក្បែក្រុមហ៊ុនចិនកិនថ្ម ស្ថិតភូមិអូរប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ស្រុកស្វាយលើខេត្តសៀមរាប។ ប្រភពពីពលរដ្ឋបានបង្ហើបថា៖ អ្នកស៊ីឈ្នួលបើក អេស្កាទ័រ ឈ្មោះ រ៉ាម ម៉ូ មកពីដំដែក ខេត្តសៀមរាប រីឯចៅកែគ្រឿងចក្រគឺនៅស្រុកគូលែន ចំណែកអ្នកមានលុយមានអំណាចម្នាក់ឈ្មោះ ឆុន គឺនៅខេត្តត្បូងឃ្មុំ ដែលចង់បានដីព្រៃភ្នំបូក នោះ ធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើចំការ។ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២ ក្រុមសារព័ត៌មានយើងខ្ញុំ បានខលរាយការណ៍ជូន លោក អភិបាលស្រុកគូលែន និងលោកអភិបាលរងស្រុក តែមិនអាចធ្វើការទំនាក់ទំនងទៅលោកបាន ដោយខលមិនចូលជាច្រើនដង,,,បន្ទាប់មកបានទូរស័ព្ទរាយការណ៍ជូន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថាមានជនកំហូច កំពុងដាក់គ្រឿងចក្រមួយគ្រឿង វ៉ៃព្រៃ លើកំពូលភ្នំបូក ដួលរាបជាច្រើនហិកតា សូមទានជ្រាប,,,ឯកឧត្តម បានប្រាប់វិញថា ចាំខ្ញុំទូរស័ព្ទទៅសួរនាំលោកអភិបាលស្រុកគូលែន អោយចឹង.!។ ប្រជាពលរដ្ឋដែលរស់នៅភូមិ អូរប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន បានសម្តែងការខកចិត្តយ៉ាងខ្លាំងថា៖ រឿងដល់ថ្នាក់ធំដល់ម្លឹងហើយ បែជាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុកគូលែន គ្មានចំណាត់ការទប់ស្កាត់និងបង្ក្រាបសោះ,,, តែបើប្រជាពលរដ្ឋ ក្រីក្រ ស្លូតត្រង់ ចូលទៅកាប់ឈើ បន្តិចបន្តួច យកមកធ្វើផ្ទះ ដើម្បីរស់នៅអោយមានភាពកក់ក្តៅ បែជាមន្ត្រីជំនាញ ចាប់ នោះ ចាប់.?។ ពលរដ្ឋដាក់ការសង្ស័យថា លោកអភិបាល និង លោកអភិបាលរងស្រុកគូលែន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន មានការឃុបឃិត ជាមួយក្រុមកំហូចទាំងនោះអស់ហើយមើលទៅ ទើបបណ្តោយអោយកើតមានការវ៉ៃកម្ទេចគំរបព្រៃឈើលើកំពូលភ្នំបូក បានដោយរលូនដូច្នេះ.???។ ជុំវិញនៃការចុះផ្សាយព័ត៌មានមួយនេះ បើសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយមួយនេះ មិនមានភាព សុក្រិត និង យុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1985 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6893 នាក់
ខែនេះ :
20114 នាក់
3 ខែនេះ :
72012 នាក់
សរុប :
1560181 នាក់