ខេត្តបន្ទាយមានជ័័យ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ឃាត់ខ្លួនក្មេងស្ទាវចំនួន៤នាក់ ដែល សេព និង ជួញដូរគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកក្តដាឆ្នាំ ២០២២ ចាត់ការបន្តតាមនីតិវិធី។ ជនសង្ស័យទាំងបួននាក់រួមមានឈ្មោះដូចខាងក្រោម៖ ទី១.ឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរនិងប្រើប្រាស់)។ ទី២.ភ័ណ ចាន់ណារ៉ា (ពៅ) ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរនិងប្រើប្រាស់)។ ទី៣.ឈ្មោះ លឿម បញ្ជារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន)។ទី៤.ឈ្មោះ ឈឿន ពិសិដ្ឋ ភេតប្រុស អាយុ១៧ឆ្នាំ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា នៅថ្ងៃទី២៣ ខែកក្តដាឆ្នាំ ២០២២ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន លោកក៏បានដឹកនាំកម្លាំងទៅដល់ទីតាំងនៅមុខវត្តកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឃាត់បានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជួញដូរ និង ប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ និង អ្នកប្រើប្រាស់ចំនួន២នាក់។ លោកវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ ក្រោយពីសួរនាំជនសង្ស័យខាងលើ បានសារភាពថា ក្រុមខ្លួនមាន២នាក់អ្នកជួញដូរផង និង ប្រើប្រាស់ផង និង២នាក់គ្រាន់តែប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ.! បន្ទាប់មកកសាងសំណុំរឿងបញ្ជូនបន្តទៅកម្លាំងជំនាញអវុធហត្ថខេត្ត និ ងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា