ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចាប់រំលោភបីបូកមួយបានសម្រេច រួចប្លន់យកម៉ូតូ១គ្រឿងនិងអលង្ការមួយចំនួនទៀតពិតជាសាហាវព្រៃផ្សៃមែន.!!!
Mon,25 July 2022 (Time 12:09 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 825នាក់)


ភ្នំពេញ៖ មានហេតុការចាប់រំលោភបីបូកមួយនាក់បានសម្រេច បង្កកាភ្ញាក់ផ្អើល កើតឡើងនៅវេលាម៉ោង១០និង៤០យប់ ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូ ស្ថិតក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វ-ជ-ន ភេទស្រីអាយុ ៣០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។ បើយោងតាមសំដីពីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា៖ មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ1IF-8117 ចេញពីកន្លែងស្នាក់នៅ គោលបំណងទៅញ៉ាំអីនៅម្ដុំទួលព្រង លុះមកដល់ជិះចំណុចផ្លូវ ៣០ម៉ែត្រ ទល់មុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿង ពណ៌ពខ្មៅមិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូរបស់គាត់ ហើយជនសង្ស័យក៏បានគំរាមមិនអោយស្រែក និង ប្រើហិង្សាទៅលើរូបគាត់ ដោយបង្ខំអោយគាត់ទៅតាមពួកគេ។ ស្ត្រីរងគ្រោះបានបន្តទៀតថា បន្ទាប់មកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់គាត់ រួចឌុបរូបគាត់រហូតមកដល់ចំណុចកើតហេតុខាងលើ ហើយបានធ្វើសកម្មភាព ដោះយកខ្សែក កងដៃ ចញ្ចៀន នឹងទូរស័ព្ទដៃមួយគ្រឿង រួមនិងម៉ូតូមួយគ្រឿងទៀត បន្ទាប់ពីជនសង្ស័យប្លន់រួចមិនអស់ចិត្ត នាំគ្នាចាប់រំលោភលើរូបគាត់ម្ដងម្នាក់ៗបានសម្រេច ហើយបានថតវីដេអូទុក និងគំរាមលើរូបគាត់បើហ៊ានប្រាប់ដល់សមត្ថកិច្ច ពួកវានឹងតាមសំលាប់រូបគាត់ ក្រោយពីជនសង្ស័យប្លន់និងរំលោភបានសម្រេចលើរូបគាត់រួចមក ជនសង្ស័យទាំងនោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ស្ត្រីរងគ្រោះបានបន្តទៀតថា ក្រោយរូបគាត់បានរត់ស្រែកអោយគេជួយ បន្ទាប់មកក៏ភ្ញាក់ផ្អើលឮដល់សន្តិសុខដែរយាមនៅរោងចក្រមួយកន្លែង ក៏ឃើញរូបគាត់រួចក៏បានសួរនាំ ហើយក៏បានជូនទៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ដើម្បីអោយគេជួយ។ ជនរងគ្រោះប្រាប់ទៀតថា ជនសង្ស័យបានស្គាល់ហ្វេសប៊ុករបស់គាត់ហើយ ក៏បានឆាតមកគាត់ជាច្រើនលើក ច្រើនសា តែនាងមិនឆ្លើយតប ហើយជនសង្ស័យទាំងនោះបានប្រាប់រូបគាត់ថា ពួកគេតាមដានរូបគាត់ពីរបីថ្ងៃហើយ។ សូមបញ្ជាក់ផងដែរករណីខាងលើនេះ ជនសង្ស័យ និង ជនរងគ្រោះ សង្ស័យធ្លាប់ស្គាល់គ្នា។ ក្រោយមកក៏បង្កអោយមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការសួរនាំទៅលើស្ត្រីរងគ្រោះ ហើយក៏បាននាំមកបង្ហាញទីតាំងកន្លែងកើតហេតុ រួចក៏នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីសមត្ថកិច្ចងាយស្រួលស្វែងរកចាប់ជនសង្ស័យទាំងបីនាក់ យកមកផ្តន្ទាទោសតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1458 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6770 នាក់
ខែនេះ :
22608 នាក់
3 ខែនេះ :
77227 នាក់
សរុប :
1661154 នាក់