ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយលិខិតរបស់រដ្ឋបាលខេត្តសៀមរាប អញ្ជើញគូភាគីក្នុងសំណុំរឿងព្រហ្មទណ្ឌមកផ្សះផ្សា បើទោះបីតុលាការកំពុងដំណើរការនីតិវិធីក្តី (មានវីដេអូ)
Tue,26 July 2022 (Time 10:19 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 539នាក់)


ខេត្តសៀមរាប៖ ថ្នាក់ដឹកនាំរបស់សាលាខេត្តសៀមរាប កំពុងទទួលបានការរិះគន់យ៉ាងចាស់ដៃ ពីមហាជនទូទៅ ក្នុងករណីដែល លោក អ៊ឹង គឹមលាង ជាអភិបាលរងខេត្ត បានចុះហត្ថលេខាលើលិខិតអញ្ជើញគូភាគីក្នុងសំណុំរឿងព្រហ្មទ័ណ្ឌមកសម្របសម្រួល ទាំងដែលសំណុំរឿងមួយនេះ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កំពុងដំណើរការតាមនីតិវិធី។ បើយោងតាមលិខិតអញ្ជើញមួយ ដែលមានលេខ៧៥៥ល.អ.ជ របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដែលបានបែកធ្លាយដល់ដៃអ្នកសារព័ត៌មាន ដែលមានខ្លឹមសារថា “សូមអញ្ជើញ៖ លោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត សូមចាត់អញ្ជើញ៖ -លោក ស្នងការរងនគរបាលខេត្តទទួលផនព្រហ្មទណ្ឌ -លោក ប្រធានការិ.នគរបាលព្រហ្មទណ្ឌកម្រិតស្រាល -មន្ត្រីជំនាញ ដើម្បីចូលរួម៖ កិច្ចប្រជុំសម្របសម្រួលករណីវិវាទរវាងឈ្មោះ សោម សមសក្តិ និងឈ្មោះ ផាត់ សុជឿន ។ កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ វេលាម៉ោង៖ ០៨ ៖ ៣០នាទីព្រឹក (អញ្ជើញដល់)។ ទីកន្លែង៖ បន្ទប់ប្រជុំលេខ២ សាលាខេត្តសៀមរាប”។ សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ឈ្មោះ ផាត់ សុជឿន បានដាក់ពាក្យប្តឹងលោក សោម សមសក្តិ ដែលមានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅចុងបណ្តឹង គឺលោក សោម សមសក្តិ អោយចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួន២ដងរួចមកហើយ តែលោក សមសក្តិមិនបានចូលទៅតាមដីកាទេ ដោយដាក់ពាក្យសុំពន្យា។ តាមប្រភពពីមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ក្នុងការមិនចូលទៅបំភ្លឺនៅដំណាក់កាលអយ្យការទាំង២លើកនេះ លោក សោម សមសក្តិ បានស្វះស្វែងរកការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តសៀមរាប អោយជួយសម្របសម្រួលបញ្ចប់រឿងជាមួយដើមបណ្តឹង ដើម្បីគេចវេសពីការទទួលទោសតាមផ្លូវច្បាប់ដោយប្រកាណាមួយ។ ប្រភពបន្តថា ប៉ុន្តែបើទោះបីជាមានការចេញមុខជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំសាលាខេត្តសៀមរាបយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកស្រី ផាត់ សុជឿន ដែលជាដើមបណ្តឹង មិនចូលទៅតាមការណាត់ទេ ហើយកិច្ចប្រជុំដោះស្រាយនេះ ក៏ត្រូវបានរំសាយ។ ពាក់ព័ន្ធករណីនេះ មន្ត្រីសាលាដំបូងខេត្តសៀមរាបម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយមិនចង់មើលមុខគ្នាមិនចំជាមួយថ្នាក់ដឹកនាំសាលាខេត្ត បាននិយាយទាំងហួសចិត្តថា តើខាងរដ្ឋបាលខេត្តគេសម្អាងលើច្បាប់អីដែលហ៊ានចេញមុខសម្របសម្រួលក្នុងរឿងព្រហ្មទ័ណ្ឌ ទាំងដែលតុលាការកំពុងដំណើរការនីតិវិធីបែបនេះ? មន្ត្រីរូបនេះបន្តថា សូមបីតែសម្តេចនាយករដ្ឋមន្ត្រីក៏មិនដែលហ៊ានលូកដៃសម្របសម្រួលរឿងក្តីនៅក្នុងនីតិវិធីរបស់តុលាការផងទេ។ ក្រុមអ្នកតាមដានរឿងក្តី រវាងអ្នកស្រី ផាត់ សុជឿន និងលោក សោម សមសក្តិ បានលើកឡើងថា លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពិតជាមានឥទ្ធិពលមិនធម្មតាមែន ព្រោះលោកអាចបញ្ជាអោយថ្នាក់ដឹកនាំខេត្តចេញលិខិតកោះអញ្ជើញគូភាគីក្នុងបណ្តឹងព្រហ្មទ័ណ្ឌមកដោះស្រាយបញ្ចប់រឿង ទាំងដែលខ្លួនឯងមិនហ៊ានចេញមុខបង្ហាញភាពស្អាតស្អំផងនោះ។ ទាក់ទងនឹងការចេញលិខិតអញ្ជើញនេះ អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1387 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6699 នាក់
ខែនេះ :
22537 នាក់
3 ខែនេះ :
77156 នាក់
សរុប :
1661083 នាក់