ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឈើប្រភេទលេខ១ជិត៣ម៉ែត្រគូប ត្រូវបានកម្លាំងចម្រុះ ចុះបង្ក្រាបនៅស្រុកឆែប ខេត្តព្រះវិហា.!!!
Wed,27 July 2022 (Time 10:40 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 395នាក់)


ខេត្តព្រះវិហារ៖ ឈើលេខ១ប្រភេទ (កកោះ នឹងពពេល+ឈើសន្និធិ) ត្រូវក្រុមឈ្មួញដឹកយកមកលាក់ទុកចោលក្នុងព្រៃ ក្រោយផ្ទះប្រជាពលរដ្ឋ នៅភូមិពោធិទៀប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារចំនួន៩៣សន្លឹក ស្មើ២ម៉ែត្រគូប ៦២២ ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំចុះបង្ក្រាបបានដោយជោគជ័យ។ ហើយកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២ ដោយមានការចូលរួមពីកម្លាំងអាវុធ ហត្ថស្រុកឆែប មេភូមិ ពោធិទៀប ជំទប់ទី១ ឃុំម្លូព្រៃ១ និងកម្លាំងនគរបាលប៉ុស្តិ៍ម្លូព្រៃ១ ដោយមានការសម្របសម្រួលពីលោក ថុល គឹម ហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។ លោក សេង លាង បានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ នៅភូមិពោធិទៀប នឹងដោយមានការចង្អុលបង្ហាញពី លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ នឹង បទបញ្ជារបស់លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងលាក់ឈើ និងបានធ្វើការរឹបអូសឈើទាំងនោះយកមករក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការទៅតាមច្បាប់នៃព្រៃឈើ។ លោក សេង លាង បានបន្តអោយដឹងទៀតថា កន្លងទៅផ្នែករដ្ឋបាលព្រៃឈើឆែប បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារនឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទោះបីក្រុមឈ្មួញលួចបន្លំគ្រប់រូបភាព ក៍នៅតែសមត្ថកិច្ចរដ្ឋបាលព្រៃឈើយើងធ្វើការបង្ក្រាបបានជាផ្លែផ្ការផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តព្រៈវិហារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក នួន សុខុម នឹងផ្នែកទាំង៤ បានយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចនិងឆ្លើយតបតាមការណែនាំរបស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្ត ជាពិសេស បទបញ្ជារបស់ឯកឧត្តម ប្រាក់ សុវណ្ព អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អោយកម្លាំងជំនាញសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ពន្ឋ័ ធ្វើការ ទប់ស្កាត់ នឹងបង្ក្រាបរាល់បទល្មើសព្រៃឈើដែលកើតមាន នៅក្នុងខេត្តព្រះវិហារ អោយមានប្រសិទ្ឋភាពថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2190 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7502 នាក់
ខែនេះ :
23340 នាក់
3 ខែនេះ :
77959 នាក់
សរុប :
1661886 នាក់