ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រោមការបញ្ជាផ្ទាល់ពីលោក សៅ សារឿន កម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៩នាក់ ក្រោយពីធ្វើសកម្មភាព លួចម៉ូតូ.!!!
Fri,29 July 2022 (Time 02:24 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 292នាក់)


ក្រុងប៉ោយប៉ែត៖ ជនសង្ស័យប្រុសស្រី ចំនួន ០៩ នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាព (លួច ម៉ូតូ) ដែលហេតុការណ៍នេះកើតទើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង១៣ និង ៣០ នាទី ដោយមានការចង្អុលបង្ហាញ និង យកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ពី និងបញ្ហាផ្ទាល់ពី លោក វរ:សេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បញ្ជាដល់នាយប៉ុស្តិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ រាល់ពាក្យបណ្ដឹងពី បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ ភ្លាមៗនោះ ក្រោយពីកម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ ឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានមកដាក់ពាក្យបណ្ដឹង និង រាយការណ៍ថា៖ កាលពីថ្ងៃខែឆ្នាំ ដ៏ដែល នៅវេលាម៉ោង១៣និង១០ នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ជាមនុស្សប្រុសអាយុប្រហែល ១៥ឆ្នាំ-ទៅ ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូ របស់ខ្លួន ដែលខ្លួនយកម៉ូតូទុក នៅខាងមុខផ្ទះ ដោយបម្រុងយកម៉ូតូ ដាក់លើឡាន ទៅព្រំ ខេត្តប៉ៃលិន អោយកូនជិះ ហើយ ម៉ូតូ នោះ ខ្លួនបានដាក់សោរនៅហ្នឹងម៉ូតូ មិនបានដកកូនសោរ ពេលនោះខ្លួននៅក្នុងផ្ទះ ហើយលឺសំលេង បញ្ឆេះ ម៉ូតូ ក៏ចេញមកក្រៅ ឃើញជនទាំងពីរនោះ ជិះម៉ូតូ ចេញ ហើយខ្លួនបានឃើញភ្លាម រត់តាមដែរ តែរត់តាមមិនទាន់។ ម៉ូតូម៉ាក ហុងដា ហ្សូម័រអ៊ិច ពណ៍ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ (ភ្នំពេញ1GJ-1484) លេខតួ: 5199500 លេខម៉ាស៊ីន: 3109500, ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលក្នុង កាំម៉េរ៉ា សុវត្ថិភាព ហើយធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៥និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបាន ម៉ូតូ ម៉ាកដូចខាងលើ យកមកអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។ ជនសង្ស័យចំនួន៣នាក់: ទី១-ឈ្មោះ យឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិ ឥណ្ឌូនេស៊ី។ ទី២-ឈ្មោះ នី ណារ៉ាក់ (ហៅ រ៉ាក់) ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះ ជួន កក្កដា (ហៅ ប៉ូយ) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិ ឥណ្ឌូនេស៊ី។ ជនសង្ស័យទាំងបីនាក់ខាងលើ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានលួចម៉ូតូ របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ ក្រោយមកទៀត បានសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យដោះចោល និង កន្លែងស្នាក់នៅរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងបន្ទប់ ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅម្ដុំខាងក្រោយសាលាសង្កាត់ផ្សារកណ្ដាល ពេលដល់បន្ទប់បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នា៥នាក់ ក្នុងនោះស្រី២នាក់ ហើយក៏បានយកមកអធិការដ្ឋានដើម្បីសួរនាំ។ ជនសង្ស័យទាំង៥នាក់មាន: ទី១-ឈ្មោះ ឡ សុឃីម (ហៅឃីម) ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះ ស្រឿន ចំរើន (ហៅប៉ុយ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៣-ឈ្មោះ រី ឆេត (ហៅង៉ោល) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៤-ឈ្មោះ ម៉េង ម៉ី (ហៅអាជ្រុយ) ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៥-ឈ្មោះ ភារម្យ រក្សា (ហៅសាសា) ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាសង្សារបស់ ហ៊ូរ រតនា (ហៅចាវ) ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ជាមុខសញ្ញាឆក់ និង កាច់.ក.ម៉ូតូ យ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត។ ក្រោយមកទៀត ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅបន្ទប់ជួលផ្លូវ (ស្តង់តាងួន) ឈ្មោះ ស៊ីណា ម៉េងងួន (ហៅងួន) ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង០៦នាក់ ដែលកម្លាំងជំនាញបានឃាត់ខាងលើ គឺជា បក្ខពួក និងជាអ្នកផ្សំគំនិត ក្នុងអំពើលួច។ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន មាន: ទី១-ឈ្មោះ គាំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមណ្ឌល១ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ ទី២-ឈ្មោះជួង រ៉ាឌី (ហៅអាសល់តូច) ភេទប្រុស អាយុ១៩ឆ្នាំ ផ្ទះនៅក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៣-ឈ្មោះ អាសល់ ធំ ភេទប្រុស ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៤-ឈ្មោះ អានុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងសិរីសោភ័ណ្ឌ។ ទី៥-ឈ្មោះ ថុល ភេទប្រុស រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ ទី៦-ឈ្មោះ ហ៊ូរ រតនា (ហៅចាវ) ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ចំពោះជនសង្ស័យដែលបានរត់គេចខ្លួននេះជាមុខសញ្ញាលួច(កាច់.ក.ម៉ូតូ) យ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកបន្ត និង ស្នើសុំ ដីកាចាប់ខ្លួនផងដែរ។ លោកវរ:សេនីយ៍ឯក សៅ សារឿន អធិការនគបាល ក្រុងប៉ោយប៉ែត បានអោយសារព័ត៌មានយើងខ្ញុំដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះដែលថា៖ បច្ចុប្បន្ន: កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់ ខាងលើ ក្នុងនោះស្រីមានចំនួន២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូននិងចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
685 នាក់
ម្សិលមិញ :
926 នាក់
សប្តាហ៍នេះ :
4847 នាក់
ខែនេះ :
11399 នាក់
3 ខែនេះ :
38959 នាក់
សរុប :
1410205 នាក់