ខេត្តសៀមរាប៖ លោក ចាន់ ណា ក្លាយងារជាអធិរាជ ដុះស្លែ ពូកែខាងរកស៊ីដឹកលក់ផលអនុផលព្រៃឈើ ដ៏ល្បីល្បាញពីរខេត្តព្រះវិហារ ចូលមកក្នុងខេត្តសៀមរាប យូរឆ្នាំមកហើយ,,, ហើយក៏លិចលឺពាក្យ ចាមរាម ថា ត្រូវជាបងប្អូនធម៌ គ្នា ជាមួយ និង លោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប សព្វថ្ងៃនេះ ទេីបអធិរាជមេឈ្មួញរូបនេះ ហ៊ានដឹកឈើចូលឃ្លាំងទាំងព្រឹកព្រលឹម ដែលសកម្មភាពនេះត្រូវបានបណ្តាសារព័ត៌មានជាច្រើនអង្គភាព ថតផ្តិតយករូបភាពជាក់ស្តែង នៅកន្លែងទីតាំងស្តុកឈើ ស្ថិតនៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ។ ប្រភពនៃបណ្ដាសារព័ត៌មានក្នុងស្រុកបានអោយដឹងយ៉ាងច្បាស់ថា៖ ពេលដែលរាយការណ៍ជូន លោក ម៉ុង ប៊ុនលីម មេរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកឆ្លើយ អះអាងថា ឈើមានច្បាប់ត្រឹមត្រូវ។ បើទោះជាលោក ម៉ុង ប៊ុនលីម បានបំភ្លឺយ៉ាងនេះក្តី មហាជនគ្រប់មជ្ឈដ្ឋានដែលរស់នៅស្រុកស្វាយលើ សង្ឃឹមនិងជឿជាក់ ទៅលើ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងចាត់កម្លាំងអធិការកិច្ចចុះស្រាវជ្រាវដល់ចំណុចទីតាំងស្តុកឈើលោក ចាន់ ណា នៅចំណុចភូមិត្រពាំងខ្ទះ ដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបឃាត់ខ្លួនមេឈ្មួញរូបនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាក់ខានតែបានផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា