ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ" កាស៊ីណូ​របស់​លោក​ឧកញ៉ា លឹម ហេង កំពុងបើកដៃអោយខ្មែរ​ចូល​លេង​តាមតែ​អំពើ​ចិត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ជប់​គគី​, ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកទ្វារ​អន្តរជាតិ ជាំ​សាសាងាំ មិនខ្វល់ ស​.​ជ​.​ណ របស់គណៈរដ្ឋមន្ត្រីបានកំណត.!!!
Tue,05 July 2022 (Time 06:16 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 448នាក់)


ខេត្តឧត្ដរមានជ័យ៖ កាស៊ីណូ​របស់​ឧ​កញ្ញ៉ា លឹម ហេង កំពុង​បើកដៃអោយពលរដ្ឋខ្មែរចូល​លេង​យ៉ាង​ គរ​គ្រឹក គរ​គ្រេង បានបំពាន​បំរាម​រាជរដ្ឋាភិបាល ជាក់ស្តែង​ជា​រាងរាល់ថ្ងៃ ត្រូវបាន​គេ​សង្កេតឃើញ​មាន​ជនជាតិ​ខ្មែរ​នាំគ្នា​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន នៅ​ក្នុង​កាស៊ីណូ​នេះ រហូត​អ្នកខ្លះ​ចាញ់​បោស​គូទ​ខោ លក់​អស់​ដីធ្លី​ផ្ទះសម្បែង ឬ​រហូត​រត់ចោលស្រុក ព្រោះ​ខ្មាស់​គេ​ពេក​។ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​និយាយសុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្មាស​គេ​ពេក បាន​លើកឡើង​ថា កន្លងមក​លោក​ធ្លាប់​លង់​ចាញ់ល្បែង​ក្នុង​កាស៊ីណូ​ខាងលើ ហើយ​សម្រេច​ចិត្ត​លក់​ដីធ្លី​ផ្ទះសម្បែង ដើម្បី​បាន​លុយ​ចូល​លេង​ស្រង់ដើម​នៅក្នុង​កាស៊ី​នេះ ប៉ុន្តែ​នៅតែ​ចាញ់​ងើបមុខ​មិន​រួច​ដដែល​។​ ​អ្នក​ចាញ់ល្បែង​រូបនេះ​បាន​និយាយទៀតថា មិនមែន​ត្រឹមតែ​រូប​លោក​ម្នាក់​ឯង​ទេ ដែល​លង់ខ្លួន​ចាញ់ល្បែង​ក្នុង​កាស៊ីណូ ឈ្មោះ សា​ង៉ាំ រី​ស៊ត គឺ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត ខ្លះ​លក់​អស់​ទ្រព្យសម្បត្តិ អស់​ពី​ខ្លួន ព្រាត់ប្រាស​ក្រុមគ្រួសារ និង​រត់ចោលស្រុក​ទៅ​ធ្វេី​ការ​នៅ​ប្រទេស​គេ ដោយសារ​ចាញ់ល្បែង​ច្រើនពេក នៅ​ក្នុង​កាស៊ីណូ​ខាងលើនេះ​។​ ​ម្ចាស់​កាស៊ីណូ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ្ញា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​គ្រាន់តែ​ក្នុង​ខេត្ត​ឧត្តមានជ័យ លោក​មាន​កាស៊ីណូ​រហូត​ទៅ​ដល់​បីរ​កន្លែង​ឯណ្ណោះ​។ ​អ្នក​មាន​ភារកិច្ច​ការ​ផ្នែក​កាស៊ីណូ ក្នុង​ខេត្ត​ឧត្តរមានជ័យ បានបញ្ជាក់​ថា កាស៊ីណូ​របស់​លោក​ឧកញ៉ា លឹម ហេង ដែល​បើបើកដៃអោយខ្មែរ​ចូល​លេង​តាមតែ​អំពើ​ចិត្ត មាន​ស្ថិត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ជប់​គគី​, ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកទ្វារ​អន្តរជាតិ ជាំ​សាងាំ​។​ ​អ្នក​បាន​ដឹង​សាច់រឿង​ច្បាស់ អំពី​កាស៊ីណូ បាន​រៀបរាប់​ថា ចាប់តាំងពី​កាស៊ីណូ​ខាងលើ​បើក​ដំណើរការ គេ​សង្កេតឃើញ​ជនជាតិ​ខ្មែរ​ចូល​លេង​ជា​រៀងរាល់ថ្ងៃ ខុស​ពី​សេចក្តីជូនដំណឹង (​ស​.​ជ​.​ណ​) របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​។ ស​.​ជ​.​ណ របស់​គណៈរដ្ឋមន្ត្រី​បាន​កំណត់​ថា ក្នុង​វង់ល្បែង​កាស៊ីណូ​នីមួយៗ គឺ​បបើកទទួលភ្ញៀវអោយចូល​លេងតែ​ជន​បរទេស​តែ​ប៉ុណ្ណោះ.! ហើយ​ដាក់​កំហិត​មិនអោយខ្មែរ ចូល​លេង​ជា​ដាច់ខាត​។ ​ចំពោះ​ករណី​វង់ល្បែង​បំពាន​បំរាម​របស់​រាជរដ្ឋាភិបាល​ខាងលើនេះ អង្គភាព​សាសារព័ត៌មា ប៉ោយប៉ែត ប៉ុស្តិ៍ មិនអាច​សុំ​ការបកស្រាយ​ពី​តំណាង​បាន​ឡើយ ជាពិសេស​លោក​ឧកញ៉ា លឹម ហេង ដែល​ជា​ម្ចាស់ និង​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1001 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6313 នាក់
ខែនេះ :
22151 នាក់
3 ខែនេះ :
76770 នាក់
សរុប :
1660697 នាក់