ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បែងសុីសង ប្រភេទជល់មាន់តាមទូរទស្សន៍អនឡាញ កំពុងកើតមានឡើងយ៉ាងកក្រើក នៅក្នុងទឹកដីស្រុកសំរោង សមត្ថកិច្ចគ្មានចំណាត់ការ.!!!
Wed,06 July 2022 (Time 04:14 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 426នាក់)


ខេត្តតាកែវ៖ ប្រជាពលរដ្ឋចោទជាសំណួរសួរថា៖ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញសម្រាប់ឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មិនមានការភ័យខ្លាច គ្មានអំពើរហិង្សាក្នុងគ្រួសារ គ្មាន ចោរលួច ចោរប្លន់ គ្មានការសេពនិងជួញដូរគ្រឿងញៀនជាដើម។ល។សុទ្ធសឹងផ្ដើមចេញពីការលេងល្បែងស៊ីសងចាក់ចាញ់ឈ្នះនេះ សម្រាប់ស្រុកសំរោង ខេត្តតាកែវ ហាក់បីដូចជាមិនទាន់មានការទប់ស្កាត់ ពោលគឺមិនទាន់អនុវត្តនៅឡើយ ខណ:ល្បែងសុីសងប្រភេទជល់មាន់តាមទូរទស្សន៍អនឡាញ កំពុងបើកឲ្យលេងយ៉ាងព្រោងព្រាតនៅតាមហាងកាហ្វេ ជាក់ស្ដែងទីតាំងហាងការហ្វេមួយកន្លែងស្ថិតនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កំពុងបើកឲ្យលេងយ៉ាងគគ្រឹកគគ្រេង ដោយចាប់បើកតាំងពីរព្រឹករហូតដល់យប់ អាជ្ញាធរគ្មានចំណាត់ការឡើយ។ បើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងបានបង្ហើបឱ្យដឹងថា ទីតាំងខាងលើនេះគឺជារបស់ក្រុមហ៊ុន(R88) ដែលកំពុងតែស្រែកប្រកាសថា ក្រុមហ៊ុនរបស់ខ្លួនបានបង់ឱ្យថ្នាក់លើរួចរាល់អស់ហើយ ទើបហ៊ានបើកឱ្យលេងបានដោយរលូនបែបនេះ។ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះការបើកបនល្បែងសុីសងក្នុងហាងការហ្វេ ដោយមានការចាក់លុយភ្នាល់គ្នាយ៉ាងច្រើន ដោយសំឡេងហូរកញ្ជ្រៀវក្រហ៊ឹងអឹងករ ហាក់បីដូចជាការប្រគំុតន្ត្រីអញ្ចឹង ជាពិសេសពួកគាត់ឃើញមានសមត្ថកិច្ចមកដល់កន្លែងដែរតែដូចជាគ្មានចំណាត់ការអ្វីទាំងអស់ ទាំងនេះធ្វើឲ្យពួកគាត់ដាក់ការសង្ស័យថាប្រហែលជាលោកអធិការស្រុកសំរោង ត្រូវដងត្រូវផ្លែគ្នាអស់ហើយបានជាមិនមានវិធានការទប់ស្កាត់យ៉ាងដូច្នេះ ។ ទាំងនេះជាក្តីបារម្ភរបស់ពួកគាត់ជាខ្លាំងព្រោះថាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានតែងតែកើតមានឡើងនូវបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ បទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ពលរដ្ឋខ្លះចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លីជំពាក់បំណុលគេជុំទិស បង្កបញ្ហាអសន្តិសុខជាដើម។ ដូច្នេះពួកគាត់ស្នើឲ្យស្នងការនគរបាលខេត្តតាកែវ មានវិធានការផងទាន!!!! បើពឹងមន្ត្រីថ្នាក់មូលដ្ឋានប្រហែលមិនអាចទៅរួចនោះទេ ព្រោះប្រជាពលរដ្ឋដែលសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា ឃើញមន្ត្រីមួយចំនួនបានចុះមកដល់ហើយដែរតែគ្មានចំណាត់ការទាល់តែសោះរហូតមកទល់ពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
866 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6178 នាក់
ខែនេះ :
22016 នាក់
3 ខែនេះ :
76635 នាក់
សរុប :
1660562 នាក់