ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍អនឡាញ ដែលច្បាប់ហាមឃាត់ កំពុងបើកលេងនៅហាងកាហ្វេ ដើមស្ដៅ យ៉ាងរលូន លោក អួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ មិនហ៊ានបង្ក្រាប សង្ស័យត្រូវស្នេហ៍.!!!
Sun,10 July 2022 (Time 04:58 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 403នាក់)


ខេត្តឧត្តរមានជ័យ៖ ប្រភពនៃព័ត៌មានបានអោយដឹងថា៖ ស្រុកត្រពាំងប្រាសាទ សព្វថ្ងៃនេះ មានទីតាំង ហាងកាហ្វេ ដើម្បីស្តៅ មួយកន្លែង កំពុងលួចបើកល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍អនឡាញ ដែលច្បាប់ហាមឃាត់ បើកលេងភ្នាល់ដាក់ប្រាក់ លក្ខណៈទ្រង់ទ្រាយធំ ភ្នាល់ក្នុងមួយគូៗ ១លានរៀល ទៅ ២លានរៀន លេងស្រែកហូរ(តរង.តដក) ទ្រហឹងអឺងកង យ៉ាងអនាធិបតេយ្យ ផ្អើលអស់ពលរដ្ឋដែលរស់នៅក្បែរខាង តែនៅឡើយ លោក អួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ និង កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកត្រពាំងប្រាសាទ មិនទាន់ដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ សង្ស័យត្រូវមន្តស្នេហ៍ម្ចាស់មេអនឡាញហើយ។ សូមបញ្ជាក់ផងដែរថា៖ ទីតាំងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញ ខាងលើស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋនាំគ្នាដាក់សង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍អនឡាញបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះ ប្រហែលជាឆ្នាំងបាយរបស់ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អស់ហើយទេដឹង ទើបមិនមានចំណាត់ការបង្ក្រាប។ ជំុវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្លះ មិនអាចសុំការបំភ្លឺពីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋឆនបាននៅឡើយទេ។ ពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទកំពុងរអ៊ូរទាំនិងមានការព្រួយបារម្ភ:ពីសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ទើបបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ និង ជាងពិសេសសូមស្នើទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមឯកឧត្តមទាំងថ្វេ មេត្តាចាត់កម្លាំអធិការកិច្ចចុះពិនិ ត្តនិងធ្វើការបង្ក្រាបអោយទាន់សភាពការណ៍ផងទាន ដើម្បីអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ ដែលដាក់ចែងដោយក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនៃការចុះផ្សាយព័ត៌មានដែលកើតមានល្បែងស៊ីសងខុសច្បាប់ខាងលើ អង្គភាពយើងខ្ញុណ រងចាំបើការបកស្រាយពន្យលពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ ដើម្បីអោយប្រជាពលរដ្ឋអស់មន្ទិលសង្ស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
980 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6292 នាក់
ខែនេះ :
22130 នាក់
3 ខែនេះ :
76749 នាក់
សរុប :
1660676 នាក់