ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ម្ចាស់ដី៖ ជំទាវ លី អ៊ុំអេង កំពុងឆ្គួតរង្វេងស្មារតីដើរបង្កជម្លោះជាមួយពលរដ្ខរហូតដល់អាជ្ញាធរ ហើយយំសម្តែងបង្ហាញភ្នែកមហាជន.!!!
Thu,11 August 2022 (Time 10:16 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 485នាក់)


ខេត្តសៀមរាប៖ អ្នកស្រី សុខ សុភា ម្ចាស់ដីស្របច្បាប់លើក ឡើងថា ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង ពេលនេះ កំពុងឆ្គួតវង្វេងស្មាតី ដើរចង្អុលយកដីប្រជាពលរដ្ឋស្របច្បាប់ពាសវាលពាសកាល ហើយប្តឹងអាជ្ញាធរមូលដ្ឋានពីម្នាក់ទៅម្នាក់ទាំងបំពាន។ ក្រៅពីដើរចង្អុលយកដីពលរដ្ឋខុសទិសដៅ ជំទាវឆ្គួតវង្វេងស្មាតីម្នាក់នេះ ទៅយំសម្តែងដាក់អ្នកសារព័ត៌ មាន ដើម្បីបង្ហាញភ្នែកមហាជន ថាខ្លួនជាជនរងគ្រោះត្រូវពលរដ្ឋនិងអាជ្ញាធររំលោភយកដីទៅវិញ។ ចំណែកអ្នកស្រី ផាត់ សុជឿន ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត បានហៅ លី អ៊ុំអេងថា ជាជំទាវបណ្ឌិតអវិជ្ជា ពីព្រោះនៅសុខៗជំទាវរូបនេះ មកជេរ ប្រមាថលើរូបអ្នកស្រី ដោយភ្ជាប់ជាមួយនិងពាក្យថា ខ្ញុំផាត់ សុជឿន ដើរទិញរឿងក្តីយកមកក្តាំ។ ជំទាវអវិជ្ជារូបនេះ បានលើកឡើងថា រូបខ្ញុំមកបង្កបញ្ហា នៅក្នុងទឹកដីខេត្តសៀមរាប សូម្បីមន្ត្រីសាលាខេត្តក៏ហ៊ានបង្ក ជម្លោះដែរ។...(សំលេង លី អ៊ុំអេង).....អ្នកស្រី ផាត់ សុជឿន បន្ថែមថា ខ្ញុំជាពលរដ្ឋម្នាក់រកស៊ីត្រឹមត្រូវ ក្រោមដំបូលច្បាប់ មិនមានគោរម្យងារ ជាជំទាវ ដូចជនអវិជ្ជា (ល្ងង់អត់ចេះអក្សរ) លី អ៊ុំអេង នោះទេ។ ខ្ញុំជាជនរងគ្រោះ បើជំទាវល្ងង់លី អ៊ុំអេង យល់ថា មន្ត្រីសាលាខេត្តរូបនោះជាជនរងគ្រោះ មិចមិនដើរក្តីរឿងជំនួសគេទៅ។ នេះជំទាវល្ងង់ ត្រឹមតែដើរចង្អុលយកដីពលរដ្ឋមិនបានដូចបំណង ដើរសម្តែងស្រែកទ្រហោយំ ចុះបើត្រូវគេវ៉ៃ ឬគេបើកឡានបំបុកវិញ នោះមិនសម្តែងធ្វើងាប់ហើយទេអី..?។ អ្នកស្រីផាត់ សុជឿន បានហៅថា ជនអវិជ្ជាលី អ៊ុំអេងរាល់ថ្ងៃនេះ គឺត្រឹមតែយកឈ្មោះជាទំទាវ ដើររំលោភ បំ ពានយកដីពលរដ្ឋទន់ខ្សោយតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា៖ បុគ្គលល្បីល្បាញក្នុងជម្លោះរឿងដីធ្លី លី អ៊ុំអេង ធ្លាប់បានធ្វើអោយពលរដ្ឋទូទាំង ខេត្តសៀមរាប ពិសេសពលរដ្ឋនៃស្រុកបន្ទាយស្រី រាប់សិបនាក់ រងគ្រោះដោយការបាត់បង់ដី និង បែកបាក់គ្រួសារព្រោះតែបុគ្គលនេះ ប្តឹងទាំងបំពាន។ តួយ៉ាង ដូចជាពលរដ្ឋ ៤៧ គ្រួសារ លើផ្ទៃដី ១៤៧ ហិកតា នៅក្នុងស្រុកបន្ទាយស្រី។ ការរំលោភបំពានយកដីរដ្ឋ នៅចំណុចអង្គរឃ្យូងយូ។ ត្រពាំងបុរាណ ឈ្មោះត្រពាំងផ្លុង ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ជាមួយនឹងមហិច្ឆិតា លោភលន់យកដីរដ្ឋ បុគ្គលរូបនេះក៏បានប្តឹងអភិបាលស្រុកបន្ទាយស្រី ទៅតុលាការ ដោយចោទថាមិនស្តាប់ការសម្រេចរបស់តុលាការ។ ប្តឹងមេឃុំត្បែងដោយចោទថា ឃុបឃិតគ្នាជាប្រពន្ធ័ ព្រោះតែលោកមេឃុំមិនព្រមចុះហត្ថលេខាលើដីពលរដ្ឋប្រគល់អោយខ្លួន(លី អ៊ុំអេង)។ ហើយថ្មីនេះក៏បានគំរាមប្តឹងអ្នកសារព័ត៌មានថែមទៀត ព្រោះតែចុះផ្សាយចំណុចរសើបដែលបុគ្គល លី អ៊ុំអេង រំលោភបំពានយកដីរបស់រដ្ឋ។ តែបុគ្គលដែលពោពេញដោយមហិច្ឆិតានេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងហើយដែរព្រោះតែចេញសែក(cheque)គ្មានទឹកប្រាក់ក្នុងរឿងដីធ្លី។ យោងការបកស្រាយពីម្ចាស់ដី និងរឿងរ៉ាវ ដែលកើតមាននៅខេត្តសៀមរាប បង្ហាញថា បុគ្គល លី អ៊ុំអេង ពិតជាអ្នកជំនួញរឿង និងរំលោភបំពាន លើវិស័យដីធ្លីយ៉ាងពិតប្រាកដ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2247 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7559 នាក់
ខែនេះ :
23397 នាក់
3 ខែនេះ :
78016 នាក់
សរុប :
1661943 នាក់