ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាគ្រឿងសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង.!!!
Thu,11 August 2022 (Time 02:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 268នាក់)


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ លាង វួចឆេង ហ៊ុនណេង ឧបាសក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើន ប្អូនថ្លែ កូនបង្កើត ប្អូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់១០០ថ្ងៃ នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។ នៅមុនពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបាសក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើន ប្អូនថ្លែ កូនបង្កើត ប្អូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានអញ្ជើញបូជាទៀនធូប ផ្គាភ្ញីទឹកអប់ប្រេងម៉្សៅគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈគ្រប់សារពើ នៅទីសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលមានទីតាំងស្ថិតរម្មីយដ្ឋានភ្នំប្រុស ក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងពិធីតាមបែបសាសនា ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាភក្តី ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង បានធ្វើការបូងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ថែរក្សាក្នុងចក្រវាឡ បារមីវត្ថុស័ក្តិសិទ្ធថែរក្សាការពារម្ចាស់ទឹកម្ចាស់ដី នៃរម្មណីដ្ឋានភ្នំប្រុស នៃទឹកដីភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិសេសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់ ១០០ថ្ងៃហើយនោះ សូមជួយឃុំគ្រងថែរក្សាការពារ និងការប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រព្រឹត្តិទៅដោយភាពសុខដុមរមនា ត្រជាក់ត្រជុំថ្កើនថ្កានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានយោងយិតទៅកាន់ឋានបរមសុខ សុគតិភពកុំបី ឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។ សូមបញ្ជាក់ថា ចេតីយ៍តម្កល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ១១ម៉ែត្របួនជ្រុង និងកម្ពស់៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿងរចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5768 នាក់
ខែនេះ :
12473 នាក់
3 ខែនេះ :
39556 នាក់
សរុប :
1411512 នាក់