ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
តុលា​ការសម្រេចឃុំខ្លួន លោក ស៊ឹង ប៊ុណ្ណាក្រោ​យផ្ទុះ​អាវុធ៤គ្រាប់ កាលពីយប់ថ្ងៃទី៣០.!!!
Mon,01 August 2022 (Time 04:39 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 455នាក់)


ខេត្តសៀមរាប៖ សាលាដំបូងខេត្តសៀមរាបបានសម្រេចបញ្ជូនលោកស៊ឹងប៊ុណ្ណាដែលមានងារជាឧកញ៉ាទៅឃុំខ្លួនបណ្ដោះអាសន្ន ក្រោយករណីផ្ទុះអាវុធ៤គ្រាប់ នៅគេហដ្ឋានរបស់លោកនៅក្រុងសៀមរាប។ លោក ស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួននិងបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ ដោយបាញ់បោះចំនួន៤គ្រាប់ នៅក្នុងផ្ទះ។ មូលហេតុ ត្រូវបានអះអាងថា ដោយសារខឹងប្រពន្ធ ដើរលេងយប់ជ្រៅពេក។ តាមរបាយការណ៍របស់សមត្ថកិច្ច ករណីផ្ទុះអាវុធកើតឡើងវេលាម៉ោង២៣និង០០នាទី នាថ្ងៃទី៣០ ខែកក្កដា ភ្លាមៗសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងសម្របសម្រួលដោយ លោក ថេង សំណាង ព្រះរាជអាជ្ញារងខេត្តសៀមរាប ដោយមានឡោមព័ទ្ធទីតាំងកើតហេតុ ដែលស្ថិតនៅបរិវេណខាងក្រោយអតីតសណ្ឋាគារឡឺមេរឺឌាន។ តាមការបំភ្លឺពី ឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺថា មានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ ដោយមូលហេតុ ខឹងនឹងរូបគាត់ត្រឡប់មកផ្ទះយប់ជ្រៅ។ លុះដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីកំណើត នៅខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងដកហូតអាវុធខ្លីចំនួន ០១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន០៣គ្រាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1739 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7051 នាក់
ខែនេះ :
22889 នាក់
3 ខែនេះ :
77508 នាក់
សរុប :
1661435 នាក់