ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ដាំទឹកក្ដៅស្រោចលើខ្លួនទៀតហើយ! ធ្លាយឯកសារ ទារកអាយុ ២ឆ្នាំ និងកុមារអាយុ ១១ឆ្នាំ កាន់កាប់ដីជាច្រើនហិកតា សម្រាប់លក់ឲ្យជំទាវ លី អ៊ុំអេង.!!!
Mon,15 August 2022 (Time 03:03 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 407នាក់)


ខេត្តសៀមរាប៖ បុគ្គលចំនួន ២នាក់ ដែលឈ្មួញ ជោគជាំដោយរឿងជម្លោះដីធ្លី ឈ្មោះ លី អ៊ុំអេង អះអាងក្តែងៗថា ជាម្ចាស់ដើមលើផ្ទៃដីនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី បានលក់ដីទាំងនោះមកឲ្យខ្លួន ត្រូវបានគេរកឃើញ ភាពខ្មៅងងឹតជាច្រើននៅក្នុងឯកសារ។ បុគ្គលទាំង ២នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។ យោងតាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញ នូវភាពខ្មៅងងឹតមួយចំនួនដូចជា៖ កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ ២៦០ គុណនឹង២៥០ (មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ន។ ពិនិត្យលើពាក្យសុំនេះនៅឆ្នាំ១៩៧៩ ឈ្មោះ លឹម ជក់ ទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ។ ចំណែកពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ទំហំ ១៥០ គុណនឹង៣៥០ ចុះថ្ងៃទី១០ ខែ៤ ឆ្នាំ១៩៩៧ របស់ឈ្មោះ ញ៉ាវ ណុល ដែលលោកជំទាវ លី អ៊ុំអេង អះអាងថា ជាម្ចាស់ដីដើមដែរនោះ ក៏មានលក្ខណៈខ្មៅងងឹត ស្រដៀងនឹងឈ្មោះ លឹម ជក់ ដែរ។ កាលពីឆ្នាំ ១៩៩៧ ញ៉ាវ ណុល មានអាយុ២០ឆ្នាំ ដូច្នេះមានន័យ ថា នៅឆ្នាំ១៩៧៩ ញ៉ាវ ណុល មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ បើឯកសារបញ្ជាក់បែបនេះហើយ សួរថា តើទារកអាយុ២ឆ្នាំ និងកុមារអាយុ១១ឆ្នាំ អាចចូលទៅកាន់កាប់ដីទំហំច្រើនហិកតាយ៉ាងដូចម្តេច.? បើមើលទៅម្នាក់មិនទាន់បាត់ធំក្លិនទឹកដោះផង ហើយម្នាក់ទៀតមិនទាន់ដឹងខ្យល់អីស្រួលបួលផងនោះ..?? ក្រៅពីនេះ គេនៅសង្ស័យទៀតថា អាចមានប្រើ ប្រាស់ឯកសារដីធ្លីមិនប្រក្រតី។ ដូចនៅក្នុងចំណុច ឆ្នាំនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លី របស់បុគ្គលទាំង ២ខាងលើ គេសង្ស័យថា បានប្រើឯកសារក្លែងបន្លំ ដោយឯកសារទាំងនោះត្រូវបានគេប្រើនៅក្នុងទសវត្សឆ្នាំ២០០០ ហើយកែបន្លំមកដាក់ឆ្នាំ១៩៩៧ និងឆ្នាំ ១៩៩៨ ទៅវិញ។ យោងតាមឯកសារ ដែលបានពិនិត្យឃើញមួយ ចំនួន និងថ្ងៃខែឆ្នាំកំណើតបុគ្គលម្ចាស់ដី រួមទាំងឆ្នាំដែលបុគ្គលស្នើសុំកាន់កាប់ដីធ្លី អាចបញ្ជាក់បានថា ជំទាវ លី អ៊ុំអេង កំពុងដាំទឹកក្តៅស្រោចលើខ្លួនឯងទៀតហើយ ព្រោះម្នាក់ទើបអាយុ២ឆ្នាំ ឯម្នាក់ទៀតអាយុ១១ឆ្នាំ ចេះឈរឈ្មោះកាន់កាប់ដីទុកលក់អោយជំទាវ។ សូមបញ្ជាក់ថា ជំទាវបណ្ឌិត ឧកញ៉ា លី អ៊ុំអេង អនុ ប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ ធ្លាប់បានសមត្ថកិច្ចចាប់ខ្លួន យកទៅវាស់កំពស់រួចម្តងហើយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រោះតែរឿងចេញសែកអត់លុយ(សែកស្អុយ) ក្នុងជំនួញដីធ្លី។ ជុំវិញការចុះផ្សាយព័ត៌មានខាងលើ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ព័ត៌មានមួយនេះមិនមានភាពសុក្រឹត និងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរងចាំធ្វើការផ្សាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2163 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7475 នាក់
ខែនេះ :
23313 នាក់
3 ខែនេះ :
77932 នាក់
សរុប :
1661859 នាក់