ខេត្តសៀមរាប៖ ថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវល្អិតល្អន់គេបានរកឃើញឯកសារខុសប្រក្រតីជាច្រើន ដែល ជំ ទាវលី អ៊ុំអេង កំពុងប្រមូលមនុស្សមកធ្វើជាខែល ក្នុងការបំភាន់រំលោភយកដីគេ។ ក្នុងនោះដែរ លោកជំទាវ លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ ដែលអ្នកផងស្គាល់ថា ឈ្មួញដីដ៏ល្បី លើវិស័យជម្លោះរឿងដីធ្លី បានកំពុងនាំយកមនុស្សចំនួន២នាក់ មកឈរធ្វើជាម្ចាស់ដីដើមនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានលក់ដីទាំងនោះមកអោយខ្លួន។ បុគ្គលទាំង២ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។ យោងឯកសារ ដែលអ្នកសារព័ត៌មានទទួលបាន បង្ហាញថា តាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី ១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនដូចជា៖ កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ២៦០គុណនឹង២៥០(មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ន។ បើពិនិត្យ លើពាក្យសុំនេះ នៅឆ្នាំ១៩៧៩ លឹម ជក់ ទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ។ កាលពីថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២២ ជាថ្ងៃដែល លី អ៊ំុអេង ដាក់ពាក្យប្តឹង អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ៊្វីណង់ ទៅតុលាការ លី អ៊ុំអេង បានដាក់អាយុ លឹម ជក់ ៦០ឆ្នាំ។ ចំណែក ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ទំហំ ១៥០ គុណនឹង៣៥០ ចុះថ្ងៃទី១០ ខែ៤ ឆ្នាំ១៩៩៧ របស់ឈ្មោះ ញ៉ាវ ណុល ដែលលោកជំទាវ លី អ៊ុំអេង អះអាងថា ជាម្ចាស់ដីដើមដែរនោះ គឺមានលក្ខណៈពីសទៅខ្មៅ។ កាលពីឆ្នាំ១៩៩៧ ញ៉ាវ ណុល មានអាយុ ២០ឆ្នាំ ដូច្នេះ នៅឆ្នាំ១៩៧៩ ញ៉ាវ ណុល មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ តែ នៅក្នុងពាក្យបណ្តឹងរបស់លោកជំទាវ ប្តឹងអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ដដែល ស្រាប់តែ លោកជំទាវ លីអ៊ំអេង ដាក់អាយុ ញ៉ាវ ណុល ដល់ទៅ៧០ឆ្នាំ។ បើគិតអាយុ ញ៉ាវ ណុល តាមឯកសារ ត្រឹមឆ្នាំ២០២២នេះ គាត់មានអាយុប្រមាណជាង៤០ឆ្នាំប៉ុណ្ណោះ។ បើតាមឯកសារ បានបង្ហាញទៀតថា ក្រោយពេលដក.បូក.ជាក់លាក់ ម្នាក់ជាទារកទើបអាយុ០២ឆ្នាំ ឯម្នាក់ទៀតជា កុមារអាយុ១១ឆ្នាំ តែអាចចូលទៅកាន់កាប់ដីទំហំច្រើនហិកតាទុកលក់អោយជំទាវបណ្ឌិតលី អ៊ុំអេងបាន។ បើនិយាយអោយងាយស្តាប់បន្តិចទៀត ពួកគេម្នាក់មិន ទាន់បាត់ធំក្លិនទឹកដោះផង ឯម្នាក់ទៀត ក៏មិនទាន់ដឹងខ្យល់អីស្រួលបួលផងដែរ។ ចំណុចទាំងអស់នេះ មហាជនបានកោតសរសើរថា មានតែជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង ម្នាក់គត់ដែលធ្វើកើត។ ក្រៅពីនេះ ក៍នៅមានការសង្ស័យមួយ ចំនួនទៀត ពាក់ព័ន្ធការប្រើប្រាស់ឯកសារមិនប្រក្រតី។ នៅក្នុងចំណុច ឆ្នាំនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លី របស់បុគ្គលទាំង២ខាងលើ គេសង្ស័យថា បានប្រើឯកសារក្លែងបន្លំ ដោយឯកសារទាំងនោះត្រូវបានគេប្រើនៅក្នុងទសវត្សឆ្នាំ២០០០ ដោយកែបន្លំដាក់ឆ្នាំ ១៩៩៧ និងឆ្នាំ១៩៩៨ ទៅវិញ។ ទាំងនេះហើយដែលគេហៅថា ប្រមូលមនុស្សមកធ្វើជាខែល សម្រាប់បាំងបំភាន់ភ្នែក ទៅរំលោភយកដីគេរបស់ ជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង។ ទោះជាបែបនេះ ម្ចាស់ដីកំពុងកាន់កាប់ រួមទាំងម្ចាស់ដើម បានទាមទារអោយឈ្មោះ លី អ៊ុំអេង នាំយកអ្នកទាំង២ខាងលើ ដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាអោយដឹងស.ខ្មៅ នៅសាលាស្រុកបន្ទាយស្រី តែបើមិនហ៊ាន សុំអោយដកខ្លួនចេញជាបន្ទាន់។ ជុំវិញការចុះផ្សាយព័ត៌មានខាងលើ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ព័ត៌មានមួយនេះមិនមានភាព សុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រងចាំធ្វើការផ្សាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា