ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ជនសង្ស័យទាំងពីរបានសារភាពថា ពួកគេរួម និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងផ្សេងៗគ្នាជាច្រើនលើកនាពេលកន្លងមក។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ២-ឈ្មោះ ពៅ សុង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ក្រោយសាកសួរជនសង្ស័យទាំងពីររួចសមត្ថកិច្ចយើងបន្ដទៅឃាត់ខ្លួនមនុស្ស០៥នាក់ (ស្រី០១នាក់) មកសាកសួរក្នុងនោះមាន ៖ ១-ឈ្មោះ គុន គា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត) ២-ឈ្មោះ សន ណាវ៉ីន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត) ៣-ឈ្មោះ ស្រ៊ុន ស្រីនិច ភេទស្រី ជនជាតិខ្មែរ មុខរបរអ្នកទទួលទិញអេតចាយ ទីតាំងស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ៤-ឈ្មោះ ឡេស ស៊ីណា ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករអេតចាយ រស់នៅកន្លែង ទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ៥-ឈ្មោះ វ៉ាយ ពិសិដ្ឋ ភេទប្រុស ជនជាតិវៀតណាម មុខរបរ កម្មករអេតចាយ រស់នៅកន្លែងទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ វត្ថុតាងដកហូតបានរួមមាន៖ -ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC-125 សេរី២០១៥ បិតស្គុតពណ៌ទឹកក្រូច ពាក់ផ្លាកលេខ៖ ព្រះសីហនុ ១B-៤៤៤២ (ជាមធ្យោបាយធ្វើសកម្មភាព) ។ -លួសស្ពាន់ សំបកខ្សែភ្លើង កំណាត់ខ្សែភ្លើងមួយចំនួន (ជាផលនៃអំពើលួច) ។ ជាលទ្ធផល ការសាកសួរជុំវិញករណីលួចកាត់ខ្សែភ្លើង និងទទួលទិញ (ផលនៃអំពើលួច) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមក។ សន្និដ្ឋានរួមឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ, ពៅ សុង, គុន គា និងឈ្មោះ សន ណាវ៉ីន គឺជាសហចារី (មុខសញ្ញា សកម្ម) ក្នុងបទលួច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមកក្នុងភូមិសាស្ដ្រ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ -ឈ្មោះ ស្រ៊ុន ស្រីនិច ពាក់ព័ន្ធក្នុងករណីទទួលផលនៃអំពើលួច ។ -ឈ្មោះ រ៉ាយុទ្ធ ជាបក្ខពួក ក្នុងករណីនេះកំពុងរត់គេចខ្លួន ។ -ឈ្មោះ ឡេស ស៊ីណា និងឈ្មោះ វ៉ាយ ពិសិដ្ឋ (ជាកម្មករ) ពុំមានតម្រុយពាក់ព័ន្ធក្នុងករណីខាងលើទេ ។ បច្ចុប្បន្ន: ជនសង្ស័យទាំង៥ (ស្រី០១នាក់) រួមនិងវត្ថុតាង សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការបន្ដ៕
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា