ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ចាំមើលលោកអធិការនិងលោកស្នងការនគរបាលខេត្តឧត្ដរមានជ័យ ហ៊ានបង្រ្កាបទីតាំងបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ យីហោ8888ដែរទេ.? ល្បីថាម្ចាស់មានឥទ្ធិពលខ្លាំងណាស់.!!!
Wed,24 August 2022 (Time 11:01 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 412នាក់)


ខេត្តឧត្ដរមានជ័យ៖ ក្រុមហ៊ុន 8888 កំពុងបើកល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ់ ពាសពេញភូមិស្រុកទៅហើយ តែនៅឡើយលោក​ ស៊ូ នូវ អធិការស្រុកអន្លង់វែង និង លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំងក្រោមឱវាទ ធ្វើការចុះបង្រ្កាបសោះ.! សង្ស័យថាលោកអធិការ និងលោកស្នងការខេត្ត ត្រូវថ្នាំសន្ដំពីក្រុមហ៊ុន 8888 ដែលកំពុងបើកបនល្បែងខុសច្បាប់ហើយមើលទៅ។ បើយោងប្រភពពីប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង បាននាំគ្នាលើកឡើងនៅតាមរាន កាហ្វេ ថា៖ សព្វថ្ងៃនេះ ល្បែងមានច្រើនប្រភេទណាស់ ហើយឥឡូវ មានល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញទៀត ក្នុងមួយគូៗ ចាប់ពី១លានរៀលឡើងទៅ ដាក់លុយ ចាញ់និងឈ្នះ ស៊ីសងភ្លាមៗ សាហាវជាង លេងជល់មាន់ តាមភូមិទៀត។ ប្រភពដដែលបន្តនាំគ្នារិះគន់ថា ក្រុមអ្នកញៀនល្បែងទាំងនោះកំពុងក្លាយជាទាសកល្បែងងើបមុខមិនរួចហើយ ធ្វើសង្គមគ្រួសារ១ រងគ្រោះដោយប្តីងប់លេងល្បែង។ ប្រភពដដែលបន្តថា បើអាជ្ញាធរមានសម្ថតកិច្ចក្នុងមូលដ្ឋាន នៅតែបើកជំហរអោយក្រុមហ៊ុន 8888 បោះទីតាំង និង ប្រព្រឹត្តបទល្មើសបើកបនល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ជាច្រើនកន្លែង មានដូចជានៅភូមិ៖ទី១/ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ទី២/លើខ្នងភ្នំដងរ៉ែក ច្រកអត្តរជាតិជាំ សាងុាំ ស្រុកអន្លង់វែង។ទី៣/ភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ ច្បាស់ជាភូមិឃុំ កើតមានអំពើ ចោរលួច ឆក់ ប្លន់ និង អំពើរ ហឹង្សាកើតមានក្នុងគ្រួសារ ជាមិនខានឡើយ។ ប្រភពបញ្ជាក់ថា៖ នៅមានទីតាំងដ៍ធំមហិមាមួយទ់ បើកចំពីមុខបឹងស្នោរ ភូមិបឹងឈូក សង្កាត់សំរោង ក្រុងសំរោង ជារប់ក្រុហ៊ុនយី 8888 តែម្ដង ហើយឃើញក្រុមញៀនលេងល្បែងប្រមូលផ្ដុំគ្នាលេងច្រើនណាស់។ គួររំលឹកផងដែរថា៖ កាលនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ ក្រុមការងារយើងក៏បានធ្វើសេចក្ដីរាយការណ៍ដល់លោក ស៊ូ នូវ អធិការស្រុកអន្លង់វែងដែរ ពាក់ពន្ធ័និងទីតាំងបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញលោកបានប្រាប់ថា និងចាត់វិធានការ។ចំណែកលោកឧត្ដមសេនីយ៍ទោ​ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ចាំអោយលោកអធិការចុះទៅត្រួតពិនិត្យ។ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះដែល ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ នៅតែឃើញទីតាំងជាច្រើនកន្លែងខាងលើ បើកលេងដដែរ ហើយក៏ពុំឃើញ កម្លាំងលោកអធិការស្រុកអន្លង់វែង និងខេត្ត ចុះមកទប់ស្កាត់ ឬបង្ក្រាបនៅឡើយទេ។ ប្រជាពលរដ្ឋក៏ដូចជាមហាជនសូមស្នើសុំនិងសូមសំណូមពរទៅដល់សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាដាក់កម្លាំងអធិការកិច្ច ចុះធ្វើការស៊ើបអង្កេត និងពិនិត្យមើលនៅក្នុងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យផងទាន.! ព្រោះល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍អនឡាញ កើតមានច្រើនណាស់ទាន៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1784 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7096 នាក់
ខែនេះ :
22934 នាក់
3 ខែនេះ :
77553 នាក់
សរុប :
1661480 នាក់